បច្ចេកវិទ្យា

អ៊ីស្រាអ៊ែល គ្រោងនឹងក្លាយជាប្រទេសនាំមុខគេ លំដាប់ពិភពលោកក្នុងការផលិតឧបករណ៍ សិប្បនិម្មិតវៃឆ្លាត

យ៉េរូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអ្នកជំនាញការបាននិយាយថា ប្រទេសអ៊ីស្រាអ៊ែល ដំណើរការក្នុងការផលិតគម្រោងផែនការជាតិ នឹងក្លាយជា ប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងបង្អស់របស់ពិភពលោក ក្នុងការផលិតឧបករណ៍ឆ្លាតវៃ (AI) ។


លោក Isaac Ben-Israel ប្រធានក្រុមអ៊ីស្រាអ៊ែល ទទួលបន្ទុកកិច្ចការរៀបចំគម្រោង AI ជាតិ បានប្រាប់ដល់ស៊ិនហួថា “ឥឡូវនេះ យើងកំពុងតែបង្កើតគម្រោងការជាតិ ដែលនឹងត្រូវដាក់បញ្ចូលក្នុងរដ្ឋាភិបាលក្នុងការ បង្កើតផលិតផលរបស់អ៊ីស្រាអ៊ែល ក្នុងអំឡុងពេល៥ឆ្នាំ ជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេធំៗចំនួន ៥នៅក្នុងពិភពលោកដែលផលិតឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃ” ។


អ៊ីស្រាអ៊ែល ជាប្រទេសដំបូងគេ ដែលមានសាកលវិទ្យាល័យ Tel Aviv ដែលបានរៀបចំឡើងនៅក្នុងព្រឹត្តិការ ណ៍ជាមួយអាជ្ញាធរផលិតឧបករណ៍ប្លែកៗរបស់អ៊ីស្រាអ៊ែល ។


លោក Ben-Israel ត្រូវបានគេចោទសួដោយរដ្ឋរដ្ឋាភិបាលអ៊ីស្រាអ៊ែល ដើម្បីដឹកនាំ រួមគ្នាជាមួយ លោក សាស្ត្រ Eviatar Matania ទទួលបន្ទុកកិច្ចការជាតិ ដោយមានក្រុមអ្នកជំនាញការរាប់រយនាក់មកពីឧស្សាហកម្ម រដ្ឋាភិបាល សាកលវិទ្យាល័យនានា និងឧស្សាហកម្មការពារជាតិជាដើម ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top