បច្ចេកវិទ្យា

Twitter បង្ហាញមុខងារលាក់បាំងជាសកល ដើម្បីផ្តល់ឲ្យអ្នកប្រើប្រាស់ អាចគ្រប់គ្រងកាន់តែច្រើន

សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាក្រុមហ៊ុន Twitter Inc កំពុងចាប់ផ្តើមបង្កើតលក្ខណៈពិសេសមួយសម្រាប់អ្នកប្រើប្រាស់ដើម្បីលាក់ការឆ្លើយតបមួយចំនួននៅលើធ្វីតធ័ររបស់ពួកគេដើម្បីផ្តល់ឱ្យមនុស្សនូវការគ្រប់គ្រងបន្ថែមទៀតលើការសន្ទនារបស់ពួកគេនៅលើគេហទំព័រយោងតាមការចេញផ្សាយពីគេហទំព័ចចចចរជប៉ុនធូដេ។


លក្ខណៈពិសេសត្រូវបានសាកល្បងនៅសហរដ្ឋអាមេរិក កាណាដា និងជប៉ុន គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ Twitter ក្នុងការសម្អាតមាតិការំលោភបំពាន និងធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ ក្នុងពេលធ្វើតេស្តិ៍ក្រុមហ៊ុនបានរកឃើញថាមនុស្សភាគច្រើនលាក់ការឆ្លើយតបដែលពួកគេរកឃើញថា មិនពាក់ព័ន្ធប្រធានបទ ឬគួរឲ្យរំខាន។


អ្នកប្រើប្រាស់នៅតែអាចមើលឃើញនិងទាក់ទងជាមួយចម្លើយដែលលាក់ដោយចុចរូបតំណាងនឹងលេចឡើងនៅលើ Twitter ។ លោក Xie បាននិយាយនៅក្នុង blog post ថា មនុស្សមួយចំនួនមិនចង់លាក់ការឆ្លើយតប ដោយសារតែការភ័យខ្លាចនៃការសងសឹក ហើយបាននិយាយថា Twitter នឹងបន្តទទួលបានមតិយោបល់លើបញ្ហានេះ។


Twitter ក៏នឹងពិនិត្យមើលជាមួយអ្នកប្រើប្រាស់ដែលប្រើមុខងារនោះថា តើពួកគេចង់រារាំងអ្នកឆ្លើយតប ខណៈមនុស្សចង់ដឹងចង់ឃើញពីរបៀបដែលឥស្សរជនសាធារណៈដូចជាអ្នកនយោ បាយ និងអ្នកសារព័ត៌មាននឹងប្រើប្រាស់លក្ខណៈពិសេសនោះមនុស្សទាំងនេះមិនលាក់បាំងការឆ្លើយតបជាញឹកញាប់ទេ។


លោកស្រីបានបន្តផង Twitter នឹងពិនិត្យមើលការគ្រប់គ្រងថ្មីរួមទាំងជម្រើសនានាដែលអាចឆ្លើយតបឬមើលឃើញការសន្ទនាជាក់លាក់ដើម្បីដឹងថាតើបញ្ហាទាំងនោះនឹងនាំឲ្យមានការពិភាក្សាដែលមានសុខភាពល្អ ឬយ៉ាងណា៕ដោយ៖លី ភីលីព

Most Popular

To Top