បច្ចេកវិទ្យា

កូរ៉េខាងត្បូង សម្តែងការសោកស្តាយ យ៉ាងខ្លាំងចំពោះការ មួលបង្កាច់របស់ជប៉ុន ចំពោះកិច្ចព្រមព្រៀង កតិកាសញ្ញាព័ត៌មាន យោធា

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានប៉ះទង្គិចគ្នាកាល ពីថ្ងៃអាទិត្យជុំវិញកិច្ចព្រមព្រៀងស្តីពីការរក្សាកិច្ចព្រមព្រៀង ចែករំលែកព័ត៌មានយោធា ដោយនៅតែបន្តការចរចានាពេលខាងមុខលើជម្លោះ ពាណិជ្ជកម្ម ដែលអូសបន្លាយរាប់ខែ របស់ប្រទេសទាំងពីរ។

តាមសេចក្តីរាយការណ៍របស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានអះអាងថាទីក្រុងតូក្យូ មិនបានធ្វើសម្បទានតែមួយនោះទេ ខណៈការិយាល័យរបស់ប្រធានាធិបតីរបស់លោក មូន ជេអ៊ីន បានឲ្យដឹងថានេះមិនមែនជាការពិតនោះទេ។

ការប្រេះឆាជាថ្មីដែលជាក់ស្តែងបង្ហាញ ពីការមិនទុកចិត្តគ្នាទៅវិញទៅ មកបានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានផ្អាកលក្ខណ្ឌនៃការផុតកំណត់នៃកិច្ចព្រមព្រៀងសន្តិសុខទូទៅនៃព័ត៌មាន ព័ត៌មានយោធា (GSOMIA) ពោលគឺ ៦ ម៉ោងមុនពេល ដែលបញ្ហានេះកើតឡើង៕ ដោយ ឈូក បូរ៉ា

Most Popular

To Top