ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា យោងតាមការបញ្ជាក់ពី អាយស្ម័យ យានចិន (China Railway)បានឲ្យដឹងថា បណ្តាញផ្លូវអាយស្ម័យ យានល្បឿនលឿន របស់ប្រទេសចិន នឹងបន្តដំណើរការ ដល់កម្រិតកំពូលរបស់ ពិភពលោក ជាមួយគ្នានេះដែរ ដែលអាចប៉ាន់ប្រមាណ រត់បានចម្ងាយ ៣៥.០០០គីឡូម៉ែត្រ នៅចុងឆ្នាំនេះ ។
យោងតាមក្រុមហ៊ុនបានឲ្យដឹងថា សរុបចម្ងាយផ្លូវរត់អាយស្ម័យយាន របស់ប្រទេសចិន នឹងអាចរត់បាន ១៣៩.០០០គីឡូម៉ែត្រ នៅចុងឆ្នាំ២០១៩ ។
នៅក្នុងឆ្នាំ២០១៩ ផ្លូវអាយស្ម័យយាន របស់ចិន ត្រូវបានប៉ាន់ប្រមាណថា នឹងមានអ្នកដំណើរ ក្នុងកម្រិតប្រមាណ ៣,៦ ពាន់នាក់ ដែលបានកើនឡើង ៩២ភាគរយគិត ចាប់ពីឆ្នាំ២០១២ ៕


