អាមេរិក៖កំពូលអ្នករចនាម៉ូលលេចធ្លោរបស់ក្រុមហ៊ុន Apple បានបញ្ចេញរូបរាង iPhone ថ្មីមួយទៀត ដែលលោកគិតថា iPhone 12 នឹងមើលទៅវាមានលក្ខណៈស្រដៀងនឹង iPhone 4 ចាស់ជិតមួយទសវត្សមកហើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
លោក Ben Geskin និយាយថា ទូរស័ព្ទ iPhone 12 ទំនងជាមានស្នាមរន្ធតូចជាងមុន ពោល គឺរបារខ្មៅនៅផ្នែកខាងលើនៃអេក្រង់កាន់កាមេរ៉ាថតរូប Selfie និងឧបករណ៍ចាប់សញ្ញា FaceID ហើយមានការរចនាស្រដៀងនឹង iPad Pro ។
លោកបានបន្តថា ខ្ញុំចូលចិត្តរូបរាងនេះហើយពិតជាចង់ឲ្យ Apple ធ្វើការផ្លាស់ប្តូរការរចនានេះ ហើយខ្ញុំពិតជាអ្នកគាំទ្រការរចនា iPad Pro ក៏ដូចជា iPhone 4 និង 5 ។ ការរចនាឡើងត្រូវការការបំផុសគំនិតពីការរចនាឧស្សាហកម្មកាន់តែច្រើនរបស់ iPad មានផ្នែកខាងលោហៈបន្ទាត់ច្បាស់ និងប៊ូតុងរូបរាងច្បាស់។
លោក Gerskin បន្ថែមទៀតថា វាគ្រាន់តែជាការផ្តល់យោបល់សម្រាប់ទូរស័ព្ទ iPhone បន្ទាប់អាចមានរូបរាង។ Apple មិនបញ្ចេញព័ត៌មានលម្អិតនៃឧបករណ៍របស់ពួកគេទេ រហូតដល់ការប្រកាស iPhone របស់ពួកគេ ជាធម្មតាត្រូវបានធ្វើឡើងនៅរដូវស្លឹកឈើជ្រុះ។លោកបានអះអាងថា យើងនឹងដឹងថា តើការរចនាម៉ូដនេះមានលក្ខណៈជិតស្និទក្នុងរយៈពេល ១០ ខែយ៉ាងដូចម្តេច” ។
ក្រុមហ៊ុន Apple បានដាក់បង្ហាញទូរស័ព្ទ iPhone 11 នៅមហោស្រព Steve Jobs នៅទីក្រុង Cupertino កាលថ្ងៃអង្គារទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ ដែលបង្ហាញនូវទូរស័ព្ទតម្លៃមធ្យម ៦៩៩ ដុល្លារដែលមានអេក្រង់ទំហំ ៦,១ អ៊ីញ។ ក្រុមហ៊ុនក៏បានបង្ហាញនូវម៉ូដែលស៊េរីថ្មីរបស់ខ្លួន គឺ iPhone 11 Pro និង Pro Max ភ្ជាប់មកជាមួយអេក្រង់ទំហំ ៥,៨ អ៊ីញ ឬ ៦,៥ អ៊ីញ៕ដោយ៖លី ភីលីព