សហរដ្ឋអាមេរិក៖កងទ័ពសហរដ្ឋអាមេរិក បានបង្កើតគម្របក្បាលថ្មីដែលជឿនលឿនមួយ ដែលនឹងការពារការស្តាប់ របស់ឆ្កែយោធា នៅពេលកំពុង ជិះឧទ្ធម្ភាគចក្រ ឬនៅក្បែរការផ្ទុះខ្លាំង នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
បច្ចេកវិទ្យាថ្មីគេហៅថា ប្រព័ន្ធការពារ សោតទស្សន៍ Canine ឬហៅកាត់ថា CAPS គម្របក្បាលត្រូវបានរចនាឡើងដើម្បីការពារឆ្កែយោធាពីការបាត់បង់ការស្តាប់ត្រង់ត្រចៀករយៈពេលខ្លី អាចកើតមាននៅពេលធ្វើការនៅជុំវិញ យានយន្ត និងគ្រឿងម៉ាស៊ីនខ្លាំងៗ។ គម្របនេះត្រូវបានផលិតចេញពីសម្ភារៈស្រូបសំឡេងសូរស័ព្ទដែលអាចបត់បែនបាន អាចត្រងសំលេងខ្លាំងៗ និងអាចលាត ឬបង្រួមដើម្បីផ្ទុកទំហំ និងរាងស្ទរតែគ្រប់ក្បាល។
អ្នកស្រាវជ្រាវស្ទានកងទ័ព បាននិយាយថា សូម្បីតែការហោះហើរឧទ្ធម្ភាគចក្រខ្លីអាចប៉ះពាល់ដល់ការស្តាប់របស់ឆ្កែ ហើយបណ្តាលឲ្យមានដំណើរការ ខ្សោយ និងអសមត្ថភាពក្នុងការស្តាប់ បញ្ជារបស់អ្នកដោះស្រាយ ដែលអាចរារាំង ដល់បេសកកម្ម។ បច្ចេកវិទ្យាថ្មីនេះការពារសត្វឆ្កែ ខណៈពេលកំពុង បំពេញបេសកកម្ម និងអាចពន្យារអាយុ ធ្វើការរបស់ឆ្កែ។
គម្រប CAPS មានកម្រាស់ប្រហែល ១ អ៊ីញហើយត្រូវបានគេរចនា ឡើង ដើម្បីធ្វើការជាមួយមួកសុវត្ថិភាព វ៉ែនតាការពារក្បាលផ្សេងទៀត ដែលត្រូវបានរចនាឡើងសម្រាប់ឆ្កែយោធា។ CAPS ត្រូវបានបង្កើតឡើងដោយ ZeteoTech ដែជាក្រុមហ៊ុន ផលិតជីវឧស្ម័ន និងវេជ្ជសាស្ត្រ ព្រមទាំង ជាមេបញ្ជាការ កងកម្លាំងជើងទឹកចូលនិវត្តន៍ Pete ‘Skip’ Scheifele MD, PhD ។
វាត្រូវបានផ្តល់មូលនិធិ ដោយការស្រាវជ្រាវ ការច្នៃប្រឌិតអាជីវកម្មខ្នាតតូចពីកងទ័ព។ មុនពេលដាក់បង្ហាញ ជាផ្លូវការ គម្របក្បាលត្រូវបានសាកល្បងយ៉ាង ទូលំទូលាយទាំងផ្នែកយោធា និងផ្នែកអនុវត្តច្បាប់៕ដោយ៖លី ភីលីព