អាមេរិក៖ ក្រុមហ៊ុន Apple បានលុបចោលនូវការ ត្រួតពិនិត្យ និងការផ្តល់ចំណាត់ថ្នាក់ផលិតផលពីហាងអ៊ីនធើណេត របស់ខ្លួនដោយទុកឲ្យអតិថិជន ស្ថិតនៅក្នុងភាពត្អូញត្អែរ និងបញ្ហាផ្សេងៗដែល បានកើតមានឡើងនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
Appleinsider កត់សម្គាល់ថា ការផ្លាស់ប្តូរនេះបានកើតឡើង នៅចុងសប្តាហ៍ ហើយត្រូវបានគេកត់សម្គាល់ នៅសហរដ្ឋអាមេរិក អង់គ្លេស និងហាងអ៊ីនធើណេតអូស្ត្រាលី។ ហាងនេះកត់សម្គាល់ថា ភាពប្លែកៗនៅទូទាំងហាងរបស់ក្រុមហ៊ុន បានបង្ហាញថា ការផ្លាស់ប្តូរនេះទំនងជាមិនមែន ជាឧប្បត្តិហេតុទេ ប៉ុន្តែជាជម្រើសមួយរបស់ក្រុមហ៊ុន។
Apple មិនទាន់ធ្វើអត្ថាធិប្បាយអំពីការសម្រេចចិត្ត នេះជាសាធារណៈនៅឡើយទេ ហើយសំណើសុំការអត្ថាធិប្បាយ ពីគេហទំព័រឌៀលីម៉ែល ហើយមិនទាន់ត្រូវបានឆ្លើយតបនៅមុនពេលវេលានៃការ បោះពុម្ពផ្សាយនៅឡើយទេ។
Appleinsider កត់សម្គាល់ថា ការពិនិត្យឡើងវិញ មួយចំនួននៅលើហាងអ៊ីនធើណេតរបស់ក្រុមហ៊ុនត្រូវបាន គេដឹងថា មានលក្ខណៈអវិជ្ជមានជាពិសេសត្រូវ បានអនុញ្ញាតឲ្យបង្ហាញខ្លួននៅលើគេហទំព័រ ដោយមិនគិតពីសញ្ញានៃតម្លាភាពដែលទាក់ទង ពីក្រុមហ៊ុន Apple៕ ដោយ៖លី ភីលីព