បច្ចេកវិទ្យា

សៀងហៃ ប៉េកាំង និងធានជីនឈានមុខគេលើល្បឿនអ៊ីនធើណេត 4G នៅក្នុងប្រទេសចិន

ចិន៖នេះបើយោងតាមរបាយការណ៍ស្តីពីល្បឿនអ៊ីនធើណេតក្នុងប្រទេសចិនថា ទីក្រុងស៊ាងហៃ ទីក្រុងប៉េកាំង និងធានជីនមានល្បឿនទាញយកប្រព័ន្ធ 4G លឿនជាងគេនៅក្នុងប្រទេស បន្ទាប់មកខេត្តហ្សេជាំង និងខេត្តជាំងស៊ូប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។


ក្នុងចំណោមប្រតិបត្តិករទូរគមនាគមន៍ទាំងអស់អ្នកប្រើបណ្តាញ 4G របស់ក្រុមហ៊ុន China Unicom ទទួលបានល្បឿនទាញយកលឿនបំផុត ២៥,២២ Mbit / វិនាទី បន្ទាប់មកក្រុមហ៊ុន China Mobile មានល្បឿន ២៣,៨៩ Mbit /s និងក្រុមហ៊ុន China Telecom មាន ២៣,៦៣ Mbit /s នៅក្នុងត្រីមាសទី ៣ ។


ល្បឿនដោនឡូតជាមធ្យមរបស់អ្នកប្រើប្រាស់អ៊ីនធើណេតតាមទូរស័ព្ទចល័តរបស់ប្រទេសចិន ក្នុងការប្រើប្រាស់អ៊ីនធើណេតដោយប្រើបណ្តាញ 4G ឈានដល់ ២៤,០២ Mbit / s នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះគឺកើនឡើង ១១,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។


បើនិយាយពីល្បឿនទាញយកបណ្តាញអ៊ីនធើណេតថេរទីក្រុងសៀងហៃ ប៉េកាំង និងធានជីនស្ថិតនៅលំដាប់ទី ៣ បន្ទាប់មកខេត្តជាំងស៊ូខាងកើតនិងខេត្តហឺណានប្រទេសចិន៕ ដោយ៖លី ភីលីព

Most Popular

To Top