គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា គេហទំព័រព័ត៌មានផ្លូវការ របស់ប្រទេសអេហ្ស៊ីប Ahram បានរាយការណ៍ឲ្យដឹងនៅលើគេហំព័រព័ត៌មានថា ប្រទេសអេហ្ស៊ីប បានទទួល ជោគជ័យក្នុងការបាញ់ បង្ហោះផ្កាយរណបជាលើកដំបូងសម្រាប់បម្រើ ដល់វិស័យទូរគមនាគមន៍ ដោយបានបាញ់ ចេញពីមជ្ឈមណ្ឌលអវកាស នៅតំបន់ French Guiana ក្នុងទឹកដីអាមេរិកខាងត្បូង កាលពីថ្ងៃអង្គារ ។
ការសម្រេចចិត្តក្នុងការបាញ់ បង្ហោះផ្កាយរណប Tiba 1 កាលពីថ្ងៃអង្គារ បានធ្វើឡើងមានកិច្ចប្រជុំរវាងក្រុមហ៊ុន French company Arianespace និងគណៈប្រតិភូជាន់ខ្ពស់របស់អេហ្ស៊ីប នៅឯមូលដ្ឋានបាញ់បង្ហោះ នៅក្នុងក្រុង Kourou នៅ French Guiana ។
ក្រុមហ៊ុនរបស់ប្រទេសបារាំង បានបង្ហាញដល់គណៈប្រតិភូអេហ្ស៊ីប ទៅលើបច្ចេកវិទ្យាចុងក្រោង ក្នុងការបាញ់ បង្ហោះ ក្រោយពីបានធ្វើតេស្តលើប្រព័ន្ធប្រតិបត្តិការ បានបញ្ចប់ជាស្ថាពរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា