បរទេស៖ទីភ្នាក់ងារសារព័ត៌មាន រដ្ឋតួកគី Anadolu បានរាយការណ៍ នៅថ្ងៃអង្គារនេះថា មន្ត្រីនាំពាក្យប្រធានាធិបតី តួកគី លោក Ibrahim Kalin បានប្រាប់ វេទិកាមួយថា ប្រទេសតួកគីនឹងមិនដាក់បញ្ចូល ប្រើប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ជាមួយប្រព័ន្ធសន្តិសុខ ឬក៏ប្រព័ន្ធការពារ ដែនអាកាសណាតូនោះទេ។
លោក Ibrahim Kalin បាននិយាយប្រាប់ សន្និសីទស្តីពីគោលនយោបាយការបរទេស មួយ នៅក្នុងទីក្រុងប៊ែកឡាំង យ៉ាងដូច្នេះថា “យើងនៅតែកំពុងធ្វើការងារ លើសេចក្តីលម្អិត បច្ចេកទេស ហើយប្រព័ន្ធការពារ មីស៊ីលរុស្ស៊ី S-400 នឹងមិនត្រូវបានដាក់ បញ្ជូលទៅក្នុងប្រព័ន្ធ សន្តិសុខ ឬក៏ប្រព័ន្ធការពារដែន អាកាសរបស់អង្គការណាតូឡើយ”។
គួរបញ្ជាក់ថា ប្រទេសតួកគី បានធ្វើឲ្យសហរដ្ឋអាមេរិក និងប្រទេសសម្ពន្ធមិត្តណាតូ ផ្សេងទៀតខឹងជាខ្លាំង ចំពោះការទិញយកប្រព័ន្ធការពារ ដែនអាកាសផលិតដោយរុស្ស៊ី ជាប្រព័ន្ធអាវុធមួយដែលប្រទេសលោកខាង លិចនិយាយថា មិនត្រូវគ្នានឹងប្រព័ន្ធការពារ របស់អង្គការណាតូ៕ ប្រែសម្រួល៖ប៉ាង កុង