បរទេស៖រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅថ្ងៃចន្ទម្សិលមិញ នេះថា ប្រទេសរុស្ស៊ី និងប្រទេសនេប៉ាល់ នាពេលថ្មីៗនេះ បានព្រមព្រៀង គ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ការពារជាតិមួយ ហើយក៏កំពុងតែសម្លឹងពង្រីក ចំណងមិត្តភាព ប្រទេសទាំងពីរ ក្នុងវិស័យ អាកាសចរណ៍ និងថាមពល។
ក្រោយជួបជាមួយរដ្ឋមន្ត្រីការបរទេស នេប៉ាល់ លោក Pradeep Kumar Gyawali នៅក្នុងទីក្រុងមូស្គូ លោករដ្ឋមន្ត្រីការបរទេស រុស្ស៊ីរូបនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាង ដូច្នេះថា កិច្ចព្រមព្រៀងថ្មីនោះ គឺគ្របដណ្ដប់លើ សហប្រតិបត្តិការយោធានិងបច្ចេកទេស។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Sergey Lavrov និងលោក Pradeep Kumar Gyawali ក៏បានពិភាក្សាគ្នាផងដែរ អំពីការពង្រីកជំនួញ ទ្វេភាគី ក្នុងទំនិញចាស់ ក៏ដូចជាកម្រិតនៃ សហប្រតិបត្តិការ ផ្នែកថាមពលថ្មី៕ ប្រែសម្រួល៖ប៉ាង កុង