បច្ចេកវិទ្យា

តួកគី ថាមិនដែលបាន សន្យាថា មិនប្រើប្រព័ន្ធ ការពារ ដែនអាកាស របស់ រុស្ស៊ី នោះទេ

អង់ការ៉ា៖ រដ្ឋមន្រ្តីក្រសួងការបរទេស តួកគីលោក Mevlut Cavusoglu បានេីកឡេីងថាប្រទេសតួកគី មិនដែលបានសន្យា ជាមួយនរណាម្នាក់ថា នឹងមិនដំឡើង ឬប្រើប្រាស់ប្រព័ន្ធការពារ ដែនអាកាស S-400 ដែលផលិតដោយរុស្ស៊ីនោះទេ ដែលនេះហាក់ដូចជាប្រាប់ចំៗ ទៅអាមេរិក ដែលគំរាមដាក់ទណ្ឌកម្មលើ ប្រទេសមួយនេះ។

អ្នកការទូតកំពូលតួកគី បានប្រាប់អ្នកយកព័ត៌មានថា “យើងគ្មានការប្តេជ្ញាចិត្តចំពោះនរណាម្នាក់ ដែលយើង នឹងមិនដំឡើង ឬមិនប្រើ S-400 នោះទេ យើងបានទិញវាពីព្រោះយើងត្រូវការ ប្រព័ន្ធការពារអាកាស តើប្រព័ន្ធការពារដែន អាកាសត្រូវបានគេយក ទៅរក្សាទុកក្នុងប្រអប់ដែរ ឬទេ?” ។

សភាសហរដ្ឋអាមេរិកបានគំរាមដាក់ ទណ្ឌកម្មប្រឆាំងតួកគីដោយនិយាយថា មីស៊ីលទាំងនោះមិនត្រូវគ្នានឹងប្រព័ន្ធ ការពារ របស់ណាតូនោះទេ។ កាលពីសប្តាហ៍ មុនមន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានរាយការណ៍ថាប្រទេសតួកគី ចាំបាច់ត្រូវកម្ចាត់ចោលនូវប្រភេទ S-400 ដើម្បីរក្សាទំនាក់ទំនងរឹងមាំ ជាមួយទីក្រុងវ៉ាស៊ីនតោន៕ ដោយ ឈូក បូរ៉ា

Most Popular

To Top