បច្ចេកវិទ្យា

ក្រុមហ៊ុន Huawei ងាកទៅប្រទេសជប៉ុន សម្រាប់គ្រឿង បន្លាស់ស្មាតហ្វូន របស់ខ្លួន

ទីក្រុងតូក្យូ៖ប្រទេសជប៉ុនទំនងជានឹង វ៉ាសហរដ្ឋអាមេរិកជាអ្នកផ្គត់ផ្គង់ ធំបំផុតសម្រាប់ក្រុមហ៊ុន Huawei Technologies Co, ខណៈក្រុមហ៊ុនបច្ចេក វិទ្យាយក្សរបស់ ចិនគ្រោងបង្កើនភាពជាដៃគូជាមួយ អ្នកផ្គត់ផ្គង់សកលដទៃទៀតចំពេល មានការរឹតត្បិតរបស់រដ្ឋាភិបាល អាមេរិកយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Huawei ក៏កំពុងខិតខំប្រឹងប្រែង ដើម្បីទិញគ្រឿងបន្លាស់ និងបច្ចេកវិទ្យាបន្ថែមទៀតពី អ្នកផ្គត់ផ្គង់នៅអ៊ឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែក លើបច្ចេកវិទ្យាអាមេរិក និងធ្វើឲ្យស៊ីជម្រៅនូវយុទ្ធសាស្ត្រអ្នកលក់ ជាច្រើនដើម្បី ធានានិរន្តរភាព ក្នុងការ អភិវឌ្ឍអាជីវកម្ម។

លោក Liang Hua ប្រធានក្រុមហ៊ុន Huawei បាននិយាយនៅក្នុងបទសម្ភាសន៍ នាពេលថ្មីៗនេះជាមួយប្រព័ន្ធផ្សព្វផ្សាយ ជប៉ុនថា គ្រឿងបន្លាស់ ដែលបានមកពីក្រុមហ៊ុន ជប៉ុនត្រូវបានគេកំណត់ថា នឹងមាន ចំនួនសរុប ១,១ ពាន់ពាន់លានយ៉េន (១០ ពាន់លានដុល្លារ) នៅក្នុងឆ្នាំ ២០១៩ ដែលបង្ហាញពីការ កើនឡើង ៥០ ភាគរយធៀបនឹងឆ្នាំមុន។

លោក Liang បាននិយាយ នៅក្នុងបទសម្ភាសន៍មួយ នៅទីក្រុងតូក្យូថា ក្រុមហ៊ុនផលិតរបស់ជប៉ុនមាន “ចំណុចខ្លាំង ផ្សេងៗគ្នា” នៅក្នុងសមាសធាតុ និងវត្ថុធាតុ ដើមដែលត្រូវបាន ប្រើនៅក្នុងស្ថានីយ៍មូលដ្ឋានទូរគមនាគមន៍ និងស្មាតហ្វូន។ លោកបានបន្ថែមថាក្រុមហ៊ុន Huawei រំពឹងថានឹងមាន ការរីកចម្រើនបន្ថែមទៀត ក្នុងការទិញគ្រឿងបន្លាស់ពីក្រុមហ៊ុន ជប៉ុននៅឆ្នាំក្រោយ។

នៅក្នុងការប្រៀបធៀប ក្រុមហ៊ុន Huawei បានទិញផលិតផល ប្រហែល ១១ ពាន់លានដុល្លារពីអ្នកផ្គត់ផ្គង់ អាមេរិក កាលពីឆ្នាំមុនហើយចំនួននេះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ គួរឱ្យកត់សម្គាល់នៅឆ្នាំ ២០១៩ បន្ទាប់ពី ទីក្រុង វ៉ាស៊ីនតោន បានហាមឃាត់ ក្រុមហ៊ុនចិនកាលពីខែឧសភាឆ្នាំនេះ ពីការទិញបច្ចេកវិទ្យារបស់អាមេរិកដោយ គ្មានការយល់ព្រមពី រដ្ឋាភិបាលពិសេស៕ ដោយ៖លី ភីលីព

Most Popular

To Top