សេអ៊ូល៖ អគ្គសេនាធិការចម្រុះ ទីក្រុងសេអ៊ូលបានឲ្យដឹងថា យន្តហោះយោធាចិនបានរំលោភលើតំបន់កំណត់អត្តសញ្ញាណ ការពារដែនអាកាស របស់ប្រទេសកូរ៉េខាងត្បូង ម្តងទៀតនៅថ្ងៃសុក្រនេះ ដែលជំរុញឱ្យកងទ័ពអាកាស ដាក់ពង្រាយយន្ដហោះប្រយុទ្ធរបស់ខ្លួន ដើម្បីដេញយន្ដហោះខាងលេីនោះចេញ។
យន្ដហោះដែលសន្មតថា ជាយន្ដហោះឃ្លាំមើល Y-9 របស់ខ្លួនបានចូលដល់តំបន់នោះនៅម៉ោង ១០និង៥នាទីព្រឹក ហើយបានចេញពីតំបន់នោះនៅម៉ោង ១០និង៣៥នាទី។
គួរបញ្ជាក់ថា យន្តហោះចម្បាំងរបស់ ប្រទេសចិនត្រូវបានគេដឹងថា បានរំលោភលើតំបន់នេះច្រើនជាងពីរដង នៅក្នុងឆ្នាំ២០១៩នេះ៕
ដោយ ឈូក បូរ៉ា