អាមេរិក៖ Instagram និង Facebookកំពុងស្តារសេវាកម្មឡើងវិញ បន្ទាប់ពីការដាច់ចរន្តអគ្គិសនី ធ្វើឲ្យអ្នកប្រើប្រាស់ រាប់ពាន់នាក់ អះអាងថា ពួកគេមិនអាចធ្វើឲ្យមើលព័ត៌មាន ផ្ទុករូបថត ឬវីដេអូ នៅលើគេហទំព័រណាមួយបានឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
យោងតាម Downdetector ឃ្លាំមើលការដាច់អ៊ីនធើណេត បានឲ្យដឹងថា Instagram ដែលគ្រប់គ្រងដោយ Facebook បានចាប់ផ្តើមជួបប្រទះបញ្ហា នៅម៉ោង ២ រសៀល។ ផែនទីដាច់ភ្លើងរបស់ Downdetector បង្ហាញថា អ្នកប្រើប្រាស់នៅចក្រភពអង់គ្លេស ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក និងប្រេស៊ីល រងផលប៉ះពាល់ខ្លាំងបំផុត។
អ្នកប្រើប្រាស់ភាគច្រើនរាយការណ៍ បញ្ហាជាមួយព័ត៌មានថ្មីៗ ខណៈអ្នកផ្សេងទៀត ជួបបញ្ហាចូលទៅក្នុងកម្មវិធី និងចូលប្រើមុខងាររឿងរ៉ាវ។ Instagram របស់ខ្ញុំបានស្លាប់ហើយ ទំាងរូបថត និងរឿងរ៉ាវទាំងអស់ មិនអាចចូលដំណើរការបាន។
តាម Downdetector បាននិយាយថា កម្មវិធី Facebook និង Facebook Messenger បានចាប់ផ្តើមជួបប្រទះបញ្ហាជាច្រើន ក្នុងពេលតែមួយ ទោះបីជាបញ្ហានេះហាក់ដូចជា មិនសូវរីករាលដាលក៏ដោយ៕ ដោយ៖លី ភីលីព