បរទេស៖ រយៈពេល ៣០ឆ្នាំកន្លងមក កងទាហានមីស៊ីល យុទ្ធសាស្រ្តសូវៀត បានបន្ថែមអាវុធប្រភេទថ្មីទៅក្នុងឃ្លាំង អាវុធរបស់ខ្លួនដែល បង្កការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមរដ្ឋលោកខាងលិច ក្នុងប៉ុន្មានឆ្នាំចុងក្រោយ នៃសង្គ្រាមត្រជាក់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា រូបរាងរបស់ អាវុធគឺអាចបញ្ឆោតបាន។ ខាងក្រៅវាមើលទៅដូចជា រថភ្លើងដឹកទំនិញស៊ីវិលដទៃទៀតដែរ ប៉ុន្តែនៅខាងក្នុងទូរថភ្លើង ៣ គ្រឿងរបស់វា ត្រូវបាន លាក់ទុកនូវមីស៊ីលប្រភេទ RT-23 Molodets ជាមីស៊ីលយុទ្ធសាស្រ្ត ដែលជាមីស៊ីលមានសមត្ថភាព បញ្ជូនក្បាលគ្រាប់ នុយក្លេអ៊ែរចំនួន ១០ គ្រាប់ និងបាញ់បានចម្ងាយរហូតដល់ ១០.០០០ គីឡូម៉ែត្រ។
នេះគឺជាគំនិតដែល នៅពីក្រោយ “រថភ្លើងនុយក្លេអ៊ែរ” ទាំងនេះ។ ខណៈពេលដែលឧបករណ៍ បាញ់បង្ហោះនៅលើដីជាប្រចាំពិបាកនឹងវាយប្រហារដោយ សារតែការចល័តរបស់វា ហើយពួកគេនៅតែ អាចរកឃើញតាមរយៈការឃ្លាំមើលផ្កាយរណប។
ជើងទម្រកាំជ្រួចមីស៊ីល ដែលមានមូលដ្ឋានលើផ្លូវដែក គឺមិនងាយសម្គាល់ពី រថភ្លើងស៊ីវិល ធម្មតា រហូតដល់កម្មករផ្លូវដែកខ្លួនឯង ទោះបីជាមានក្បាល រថភ្លើងក្បាល ៣ ជំនួសឱ្យរថភ្លើងមួយក៏ដោយ។ នេះនឹងអនុញ្ញាត ឱ្យរដ្ឋាភិបាលទីក្រុងមូស្គូសងសឹក ដ៏ធំមួយទៅលើមារសត្រូវណាមួយ ទោះបីជាវាបានគ្រប់គ្រង ដោយជោគជ័យ ដើម្បីបង្ហាញទីតាំងនៃគ្រាប់មីស៊ីល និងមីស៊ីលចល័ត និងបំផ្លាញពួកគេ នៅក្នុងការវាយប្រហារ លើកដំបូងក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា