បើតាមការវាយតម្លៃរួមពី DxOMark ប្រចាំឆ្នាំ ២០១៩ គឺ iPhone 11 Pro Max របស់ក្រុមហ៊ុន Apple បានឈរនៅចំណាត់ថ្នាក់ទី ៣ នៃស្មាតហ្វូនមានគុណភាពកាមេរ៉ាល្អដាច់គេ ស្របពេល Huawei Mate 30 Pro ឈរចំណាត់ថ្នាក់កំពូល និង Xioami CC9 Pro Premium Edition ឈរនៅលេខពីរ។
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News303/5de310367ef18_1575161880_medium.jpg)
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News303/5de31034a1a7f_1575161880_medium.jpg)
ស្មាតហ្វូនចិនទាំងពីរម៉ូឌែលទទួលបានពិន្ទុរួម (ការថតរូប+វីដេអូ) ស្មើ ១២១ ពិន្ទុ ខណៈ iPhone 11 Pro Max បាន ១១៧ ពិន្ទុស្មើស្មាតហ្វូនលេខ ៤ គឺ Galaxy Note 10+ 5G និងបិទចំណាត់ថ្នាក់ Top 5 ដោយត្រកូលសិស្សប្អូន Galaxy S10 5G បាន ១១៦ ពិន្ទុ។
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News303/5de310322dc06_1575161880_medium.jpg)
យ៉ាងណាមិញសម្រាប់ផ្នែកថតវីដេអូសុទ្ធ iPhone សេរ៊ីឆ្នាំ ២០១៩ បែរជាលោតផ្លោះឡើងទៅឈរលេខ ១ ដោយទទួលបាន ១០២ ពិន្ទុស្មើគ្នានឹងស្មាតហ្វូន Xiaomi។ កាមេរ៉ាលើ iPhone 11 Pro Max អាចផ្តិតយកវីដេអូប្រភេទ HDR ជាមួយកម្រិត Dynamic Range បានយ៉ាងទូលាយល្អ ហើយកម្រិត Exposure ក៏ធ្វើការបានល្អមិនថាតែស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ៕ ប្រភព៖ sabay.com.kh
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)