ក្រោយពីបានប្រកាសចេញរថយន្តភីកអាប់អគ្គិសនីកាលពីចុងខែវិច្ឆិកា ក្រុមហ៊ុន Tesla ទទួលបានការរិះគន់ច្រើនលើការឌីហ្សាញ។ រថយន្តភីកអាប់ Cybertruck មានរូបរាងមិនដូចរថយន្តភីកអាប់ធម្មតានោះទេ ដែលគេបានប្រៀបធៀបវានឹងរថយន្តក្នុងភាពយន្តវិទ្យាសាស្ត្រអនាគត Blade Runner ទៅវិញ។
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News303/5de6085e5cefe_1575356460_medium.jpg)
លោកមហាសេដ្ឋី Elon Musk បានបញ្ជាក់ថារថយន្តរបស់ខ្លួនគឺទទួលបានគំនិតខ្លះៗពីរថយន្តម៉ូដែលពិត គឺម៉ូដែលដែលបានបង្ហាញមុខក្នុងខ្សែភាពយន្តភ្នាក់ងារ 007។ នៅលើ Twitter លោកបានចែករំលែករូបភាពនៃរថយន្ត Lotus Spirit ដែលកើតនៅឆ្នាំ ១៩៧៦ ដែលរថយន្តនេះអាចប្រែកាយដើម្បីបើកលើទឹកបាន និងបានបង្ហាញមុខក្នុងរឿង The Spy Who Loved Me។
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News303/5de6085ff072a_1575356460_medium.jpg)
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News303/5de608602d36e_1575356460_medium.jpg)
រថយន្ត Lotus Spirit ត្រូវបានគូស្នេហ៍មួយគូទិញយកវារួមជាមួយសម្ភារៈគេហដ្ឋានដទៃទៀតនៅឆ្នាំ ១៩៨៩ ដោយពួកគេមិនបានដឹងនៅក្នុងនោះមានរថយន្ត Lotus Spirit នោះឡើយ ដែលពួកគេចំណាយ ១០០ ដុល្លារប៉ុណ្ណោះលើការទិញ។ ក្រោយពីបានដឹងអំពីតម្លៃរថយន្តនេះ ពួកគេបានយកវាទៅដាក់ដេញថ្លៃនៅកម្មវិធី RM Sotheby ក្នុងឆ្នាំ ២០១៣ ដែលមានជនអនាមិកទិញយក ហើយជនអនាមិកនោះក្រោយមកទៀតត្រូវបានបង្ហាញមុខថាជាលោក Elon Musk ដែលលោកបានចំណាយ ៩៩៧ ០០០ ដុល្លារ ដើម្បីទិញយកវា៕ប្រភព៖Sabay
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)