Bentley ទើបតែបានបញ្ចេញរថយន្ត Continental GT ម៉ូដែលពិសេសមួយ ហៅថា “Pikes Peak” ដើម្បីអបអរសាទរកំណត់ត្រាថ្មី ជិះតាមជួរភ្នំ Pikes Peak ក្នុងសហរដ្ឋអាមេរិក ដោយប្រើរយៈពេលលឿនបំផុតត្រឹម ១០នាទី និង ១៨វិនាទីប៉ុណ្ណោះ។
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News304/5de722b88107d_1575428760_medium.jpg)
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News304/5de722e15e766_1575428820_medium.jpg)
រថយន្ត Bentley Continental GT Pikes Peak Editiion នេះ ត្រូវបានបំពាក់តួខ្លួន Carbon Fiber Body Kit លើទឹកថ្នាំពណ៌បៃតង រំលេចដោយកាងមុខ-ចំហៀង ដំបូល និងកម្របកញ្ចក់ពណ៌ខ្មៅយ៉ាងទាក់ទាញ។ ជាមួយគ្នានេះ វាបានបំពាក់ដុំហ្វ្រាំងពណ៌បៃតង, យ៉ាន់ទំហំ ២២អ៊ីងពណ៌ខ្មៅ, សម្បកកង់ Pirelli P Zero Colour Edition និងលេខ “១០០” លើប៉ាណាមុខផងដែរ។
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News304/5de722f8e9207_1575428820_medium.jpg)
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News304/5de7231de0139_1575428880_medium.jpg)
ចំណែកឯផ្នែកខាងក្នុងវិញ Continental GT Pikes Peak Editiion បានបំពាក់កាំម្ញីរំលេចដោយថ្នេរដេរពណ៌បៃតងស្ទើរគ្រប់កន្លែង។ អ្វីដែលពិសេសនោះគឺ វាមានរូបក្រាហ្វិចបង្ហាញពីផ្លូវ និងថេរវេលានៃកំណត់ត្រា លើតាប្លូត្រង់កន្លែងអ្នកដំណើរមុខទៀតផង។
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News304/5de72336744ed_1575428880_medium.jpg)
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News304/5de723af0a0aa_1575429000_medium.jpg)
យ៉ាងណាមិញ រថយន្តស្ព័រដ៏ប្រណីត និងស្រស់ស្អាតនេះនៅតែបំពាក់ម៉ាស៊ីនចំណុះ ៦,០លីត្រ Twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៦២៦សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ៣៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News304/5de7236d88197_1575428940_medium.jpg)
![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Technology-News/International/News304/5de7238462f2d_1575428940_medium.jpg)
សូមបញ្ជាក់ថា ក្រុមហ៊ុន Bentley នឹងផលិតវាឡើងត្រឹម ១៥គ្រឿងប៉ុណ្ណោះ៕
ប្រភព៖Sabay
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)