ការចំណាយលើការថែទាំរបស់រថយន្ត Bugatti Veyron ដែលក្រុមការងារ Sabay ចេញផ្សាយកាលពីម្សិលមិញនេះ បានផ្ដល់ជាការភ្ញាក់ផ្អើលមួយដោយសារគ្រាន់តែការប្ដូរប្រេងម៉ាស៊ីនធម្មតាក៏ត្រូវចំណាយរហូតដល់ ២៥ ០០០ ដុល្លារឯណោះ។

ការចំណាយដ៏ថ្លៃមហាសាលនេះ ក៏ដោយសារការប្ដូរប្រេងម៉ាស៊ីនរថយន្ត Bugatti Veyron មិនមែនងាយស្រួលដូចរថយន្តដទៃឡើយ។ ការប្ដូរប្រេងម៉ាស៊ីនរថយន្តនេះជាកិច្ចការដ៏លំបាកមួយ ត្រូវចំណាយពេលយូររហូតដល់ ២៧ ម៉ោង។ ដើម្បីប្ដូរប្រេងម៉ាស៊ីនលើរថយន្ត Veyron ត្រូវឆ្លងកាត់ដំណាក់កាលពិបាកៗជាច្រើន មានតែជាងជំនាញអាចធ្វើទៅបាន។

តាមការបង្ហាញរបស់ Royal Exotic Cars បានឲ្យដឹងថាការប្ដូរប្រេងម៉ាស៊ីនត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនរួមមាន ត្រូវលើករថយន្តឲ្យខ្ពស់ រួចដោះសន្ទះការពារផ្នែកខាងក្រោមចេញ, ដោះកង់ខាងក្រោយចេញ, ដកស្លាបខាងក្រោយ, ដកផ្ទាំងដែលគ្របលើម៉ាស៊ីនរថយន្ត, បន្ទាប់មកចាប់ផ្ដើមប្ដូរតម្រងខ្យល់, បង្ហូរប្រេងម៉ាស៊ីន (មុខបង្ហូរប្រេងត្រូវឆ្លងកាត់ការមួលប្រហោងប្រេងម៉ាស៊ីន ១៦ ឯណោះ) ក្រោយមកបង្ហូរប្រេងចាស់ចេញ រួចដាក់ប្រេងថ្មីចូល និងដាក់ផ្នែកទាំងឡាយចូលកន្លែងដើមវិញ។
ទស្សនាវីដេអូលម្អិតខាងក្រោម ៖
ប្រភព៖Sabay
