ប៊ែរឡាំង: ប្រទេសអាល្លឺម៉ង់បាន សម្រេចបណ្តេញចេញ អ្នកការទូតរុស្ស៊ី២រូបកាលពីថ្ងៃពុធទី៤ខែធ្នូម្សិលមិញ ពីបទសំលាប់ជនជាតិ ហ្សកហ្ស៊ីម្នាក់នៅលើដងផ្លូវ នៃទីក្រុងប៊ែរឡាំងកាលពីខែសីហា ខណៈដែលក្រុមរដ្ឋអាជ្ញា បាននិយាយថាភស្តុតាង បានបង្ហាញថាការសម្លាប់នេះ ត្រូវបានបញ្ជាដោយរដ្ឋាភិបាលទី ក្រុងមូស្គូឬអាជ្ញាធរនៅក្នុងសាធារណរដ្ឋChechnya របស់ប្រទេសរុស្ស៊ី។
ការចោទប្រកាន់ របស់ការិយាល័យរដ្ឋអាជ្ញាសហព័ន្ ធរបស់អាល្លឺម៉ង់គឺជារឿងចុងក្រោយបង្អស់ពីប្រទេសអឺរ៉ុប ខាងលិចដែលចោទប្រកាន់ ប្រទេសរុស្ស៊ីពីបទវាយប្រហារ លើទឹកដីរបស់ខ្លួននិងបន្ទាប់ពីប្រទេស អង់គ្លេសកាលពីឆ្នាំទៅក៏បានធ្វើការ ថ្កោលទោសចំៗដូចគ្នានេះទៅលើទីក្រុងម៉ូស្គូចំពោះ ការប៉ុនប៉ងបំពុលអតីត ចារកម្មរុស្ស៊ីនៅទីក្រុង Salisbury ប្រទេសអង់គ្លេស។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ ប្រទេសរុស្ស៊ីនៅតែបានធ្វើការ បដិសេធនូវរាល់ការចោទប្រកាន់ទាំងនោះ ហើយដដែលនេះឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅប្រទេសអាល្លឺម៉ង់លោក Sergey Nechaev ក៏បានច្រានចោលករណីចោទប្រកាន់ ក្នុងករណីធ្វើឃាតក្នុងទីក្រុងប៊ែរឡាំងទោះបីជាពេលនេះ ស្ថានភាពស្ថិតទៅដល់កម្រិតគំរាមកំហែង ដោយសារតែមាន ទាំងការបណ្តេញចេញអ្នកការ ទូតរបស់ខ្លួនបែបនេះផងនោះ៕ ប្រែសម្រួល:ស៊ុនលី