បច្ចេកវិទ្យា

អ្នកវិភាគ និយាយថា ក្រុមហ៊ុន Apple ប្រកាសឈប់ ប្រើឆ្នាំងសាកថ្មីមាន ខ្សែទាំងស្រុងត្រឹម ឆ្នាំ២០២១

អាមេរិក៖ទីបំផុត ក្រុមហ៊ុន Apple អាចនឹង សម្រេចចិត្តយ៉ាងធំមួយសម្រាប់ការសាកថ្មលើ ស្មាតហ្វូនរបស់ខខ្លួន ដោយឈប់ប្រើ្រប្រាស់ ការសាកថ្មជាមួយខ្សែ ដោយទៅរកវិធីសាកថ្មដោយឥតខ្សែនា ឆ្នាំ២០២១ខាងមុខនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកវិភាគកំពូលរបស់ TF Securities លោក Ming-Chi Kuo បានបង្ហាញពីការផ្លាស់ ប្តូររបស់ក្រុមហ៊ុន Apple នៅក្នុងកំណត់ត្រាមួយ នៅសប្តាហ៍នេះដោយព្យាករថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះអាចប្តូរ ឧបករណ៍ទៅសាកឥតខ្សែនៅឆ្នាំ ២០២១។

ប្រសិនបើពិតការផ្លាស់ប្តូរនេះនឹង លេចចេញនូវពាក្យចចាមអារាមដែលមានអាយុកាល ច្រើនឆ្នាំមកហើយដោយប៉ាន់ស្មានថាក្រុមហ៊ុន Apple នឹងប្តូរចេញពីច្រកពន្លឺដែលមានកម្មសិទ្ធិរបស់ខ្លួនទៅជា USB-C ធម្មតា។

ទោះបីជាក្រុមហ៊ុន Apple បានចាប់ផ្តើមផ្លាស់ប្តូរឧបករណ៍មួយចំនួនរបស់ខ្លួនទៅជា USB-C ក៏ដោយក៏វាបានសម្រេចចិត្តរក្សាការភ្ជាប់ពន្លឺនៅលើ ឧបករណ៍ iPhone 11 ថ្មីៗបំផុតរបស់ខ្លួន។ ឆ្នាំងសាកលឿនដែលត្រូវបានរចនាឡើងសម្រាប់ឧបករណ៍ប្រើ USB-C ប៉ុន្តែត្រូវតែភ្ជាប់ ដោយប្រើអាដាប់ធ័រភ្ជាប់ទៅនឹងរន្ទះ៕ដោយ៖លី ភីលីព

Most Popular

To Top