បរទេស: The Bloomberg ចេញផ្សាយនៅថ្ងៃចន្ទទី១៦ ខែធ្នូនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងត្រូវបានគេរំពឹងថា នឹងចាំបាច់ទិញយន្តហោះចម្បាំងវ័យ ចំណាស់ៗចំនួន២២គ្រឿងពីប្រទេស ស្វីសវិញនាពេលខាងមុខ គឺជាផ្នែកមួយដែលខ្លួន កំពុងតស៊ូដើម្បីធ្វើទំនើបកម្ម កងទ័ពអាកាស។
អ្នកនាំពាក្យទីភ្នាក់ងារកងទ័ពជើង ទឹកសហរដ្ឋអាមេរិកនិងទីភ្នាក់ងារ លទ្ធកម្មការពារជាតិស្វីសដែលត្រូវ បានគេស្គាល់ឈ្មោះថា Armasuisse បានធ្វើការពិភាក្សាគ្នារួចរាល់ហើយ ទៅលើកិច្ចព្រមព្រៀងនេះកាលពីខែកក្កដា។ អ្នកនាំពាក្យដដែលបាននិយាយទៀតថា កិច្ចសន្យានេះត្រូវបានគេរំពឹងថានឹងត្រូវចុះហត្ថលេខា នៅពេលដែលសមាជិក សភាសហរដ្ឋអាមេរិកអនុម័ត លើថវិកាការពារជាតិ ឆ្នាំ២០២០ជាមុនសិន។
គួរឲ្យដឹងដែរប្រធានាធិបតី ដូណាល់ត្រាំ កំពុងស្វែងរកថវិកាចំនួនទៅដល់ ៧១៨ពាន់លានដុល្លារអាមេរិក ដើម្បីចាក់ចូលទៅឲ្យមន្ទីរ បញ្ចកោណ សម្រាប់ឆ្នាំ ២០២០ រួមទាំងថវិកាចំនួន ៣៩,៧ លានដុល្លារសម្រាប់ យន្តហោះ F-5s ដែលជាយន្តហោះបានប្រគល់ ដល់ប្រទេសស្វីសកាលពី ឆ្នាំ ១៩៧៨ ផងនោះ៕
ប្រែសម្រួល:ស៊ុនលី