វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា លោកនឹងខកចិត្តប្រសិនបើ មានអ្វីមួយកំពុងដំណើរការនៅក្នុងប្រទេសកូរ៉េខាងជើង ហើយសហរដ្ឋអាមេរិកកំពុងតាមដានរបបនេះ យ៉ាងយកចិត្តទុកដាក់។
ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងនៅមុន កាលបរិច្ឆេទកំណត់ចុងឆ្នាំដែលបានកំណត់ ដោយកូរ៉េខាងជើង បន្ទាប់ពីរបបនេះបានណែនាំឱ្យបន្តការ សាកល្បងនុយក្លេអ៊ែរ ឬមីស៊ីលរយៈចម្ងាយឆ្ងាយ។
ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសុក្របានធ្វើការ សាកល្បងម៉ាស៊ីនរ៉ុក្កែតជាលើកទី២ ក្នុងរយៈពេលមិនដល់ មួយសប្តាហ៍នៅឯកន្លែងបាញ់បង្ហោះផ្កាយរណប សូហែរបស់ខ្លួន៕
ដោយ ឈូក បូរ៉ា