បច្ចេកវិទ្យា

កូរ៉េខាងជើង អាចស្វែងរកការ អភិវឌ្ឍក្បាល គ្រាប់មីស៊ីល ICBMs ក្នុងករណី មានការដួល រលំកិច្ចចរចា នុយក្លេអ៊ែរ

សេអ៊ូល៖ ក្រុមអ្នកជំនាញ ផ្នែកការពារជាតិ របស់រដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចស្វែងរកការអភិវឌ្ឍមីស៊ីលផ្លោងឆ្លងទ្វីប (ICBMs) ដែលមាន សមត្ថភាពផ្ទុកក្បាល គ្រាប់ ជាច្រើននៅឆ្នាំក្រោយ ប្រសិនបើកិច្ចពិភាក្សានុយក្លេអ៊ែររបស់ខ្លួនជាមួយ សហរដ្ឋអាមេរិក ត្រូវដួលរលំមែននោះ។

វិទ្យាស្ថានវិភាគការពារ ជាតិកូរ៉េ (KIDA) បានបង្កើតករណីនេះ នៅក្នុងរបាយការណ៍ ស្តីពីទស្សនវិស័យសន្តិសុខ សម្រាប់ឆ្នាំក្រោយ ដោយថាប្រសិនបើ កិច្ចចរចានុយក្លេអ៊ែរ បែកបាក់នោះទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងផ្តោតការខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការបង្ហាញសមត្ថភាព សងសឹករបស់ខ្លួន ដើម្បីទប់ស្កាត់សម្ពាធ យោធា របស់អាមេរិក។

ការចរចារវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើងមានការរីកចម្រើន តិចតួចណាស់ ចាប់តាំងពី ការបែកបាក់ នៃកិច្ចប្រជុំ កំពូលលើកទី ២ រវាងមេដឹកនាំរបស់ ប្រទេសទាំងពីរ នៅទីក្រុងហាណូយ កាលពីខែកុម្ភៈ។

កូរ៉េខាងជើង បានគំរាមចាត់វិធាន ការថ្មីមួយទៀត ក្រៅពីការសន្ទនា ប្រសិនបើសហរដ្ឋអាមេរិក ខកខានកាលបរិច្ឆេទ​ផុតកំណត់ចុងឆ្នាំ ដែលខ្លួនបានកំណត់ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចេញមកនូវសំណើថ្មី ដែលអាចទទួលយកបាន៕ ដោយ ឈូក បូរ៉ា

Most Popular

To Top