តូក្យូ៖ក្រុមហ៊ុន Toyota Motor Corp រំពឹងថា ការលក់រថយន្ដ នៅលើពិភពលោកនឹង កើនឡើងខ្ពស់នៅឆ្នាំ ២០២០ សូម្បីតែតម្រូវការបង្ហាញ សញ្ញានៃការធ្លាក់ចុះ នៅប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាទីផ្សារ រថយន្តលំដាប់កំពូល របស់ពិភពលោកយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនផលិតរថយន្តជប៉ុន មួយនេះបាន និយាយថា ខ្លួនគ្រោងនឹងលក់ រថយន្តបានចំនួន១០,៧៧ លានគ្រឿងនៅឆ្នាំក្រោយ រួមទាំងរថយន្តលក់ នៅក្រោមម៉ាក Toyota Lexus និងយីហោ Daihatsu រួមជាមួយ រថយន្តដឹកទំនិញ Hino ដែលជាចំនួន ខ្ពស់ជាងផែនការរបស់ខ្លួនក្នុងការលក់ ១០,៧២ លានគ្រឿង សម្រាប់ដំណាច់ខែធ្នូ។
ការប្រកួតប្រជែង ដើម្បីលក់យាន យន្តកាន់តែច្រើន គឺមានភាពតឹងរឹងក្នុងចំណោម ក្រុមហ៊ុនផលិតរថយន្តធំ ៗ នៅលើ ពិភពលោក ខណៈពួកគេព្យាយាម ជំរុញការលក់ ដើម្បីសម្រេចបាន នូវសេដ្ឋកិច្ចខ្នាតនិង កាត់បន្ថយការ ចំណាយ នៅពេលពួកគេកំពុង វិនិយោគ យ៉ាងខ្លាំងដើម្បីអភិវឌ្ឍបច្ចេកវិទ្យា ជំនាន់ថ្មីរួមមាន យានយន្ត បើកបរដោយខ្លួនឯង និងរថយន្តអគ្គិសនី។
ក្រុមហ៊ុន Volkswagen របស់ ប្រទេសអាឡឺម៉ង់ បានក្លាយជាក្រុមហ៊ុនផលិត រថយន្តដែល លក់ដាច់ ជាងគេក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះដោយ បានចែកចាយ រថយន្តចំនួន ១០,៨៣ លានគ្រឿងក្នុងនោះមានទាំង រថយន្តធុនធ្ងន់ម៉ាក MAN និងរថយន្តម៉ាក Scania នៅឆ្នាំ ២០១៨ ៕ ដោយ៖លី ភីលីព