The Businessinsider ចេញផ្សាយនៅថ្ងៃពុធទី១៨ ខែធ្នូនេះបានឲ្យដឹងថា ការវាយប្រហារនុយក្លេអ៊ែរ លើទឹកដី អាមេរិកត្រូវបាន អ្នកជំនាញ ជាច្រើនបានប្រមាណ មើលឃើញ ថាទំនងជានឹងមានគោលដៅធំ ទៅលើទីក្រុងមួយក្នុងចំណោម ទីក្រុងចំនួន៦ដូចជាញូវយ៉កឈី កាហ្គោហ៊ូស្តុនឡូស អេនជឺលេសសាន់ហ្វ្រាន់ស៊ីស្កូ ឬ វ៉ាស៊ីនតោនឌីស៊ីផង។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីអ្នកជំនាញ សុខភាពសាធារណៈជាច្រើនបាននាំគ្នា និយាយថាមិនមានទីក្រុងណាមួយ ក្នុងចំណោមទីក្រុង ទាំងនោះដែលអាចធ្វើការ តស៊ូជាមួយនឹងការផ្តល់សេវាកម្មសង្គ្រោះបន្ទាន់ គ្រប់គ្រាន់សម្រាប់ ជនរងគ្រោះដែល នឹងអាច កើតមានភ្លាមៗនោះទេហើយជាពិសេសទីក្រុង សំខាន់ទាំង៦នេះ បានលប់ចោលនូវទីតាំង លាក់ខ្លួនសំខាន់ដើម្បីការពារពលរដ្ឋចេញពី សារធាតុវិទ្យុសកម្មទៀតផង។
គួរឲ្យដឹងដែរថាការវាយ ប្រហារដោយ គ្រាប់បែកនុយក្លេអ៊ែរ គឺបានស្ថិតនៅក្នុង ការគម្រាមកំហែងទាំង១៥បំផុត ជាអ្វីដែល រដ្ឋាភិបាល សហព័ន្ធចាំបាច់ត្រូវតែយកចិត្តទុក ដាក់និងត្រូវមានផែនការការពារជាមុនឲ្យបាន គ្រប់គ្រាន់បំផុត៕
ប្រែសម្រួល:ស៊ុនលី