អង់គ្លេស៖ អ្នកឃ្លាំមើលការប្រកួតប្រជែង បានព្រមានថា Google និង Facebook កំពុងមានភាពលេចធ្លោខ្លាំងនៅក្នុងទីផ្សារ ផ្សាយពាណិជ្ជកម្ម ដែលពួកគេប្រថុយជំរុញ ឲ្យថ្លៃដើមហោះហើរ និងអេឡិចត្រូនិចនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA) និយាយថា ខ្លួនបារម្ភថាចំណែកទីផ្សារដ៏ធំរបស់ក្រុមហ៊ុនយក្សបច្ចេកវិទ្យាអាចអនុញ្ញាតឲ្យពួកគេបង្កើននូវអ្វី ដែលពួកគេបានចោទប្រកាន់ក្រុមហ៊ុនដើម្បីផ្សព្វផ្សាយ។ ពួកគេនិយាយថា ការគិតថ្លៃខ្ពស់ទាំងនេះ អាចត្រូវបានបញ្ជូនទៅអ្នកប្រើប្រាស់ដោយជំរុញឲ្យតម្លៃកើនឡើង។
របាយការណ៍បណ្តោះអាសន្នបានរកឃើញថា ក្រុមហ៊ុន Google បានគ្រប់គ្រង ៩០ ភាគរយនៃការផ្សាយពាណិជ្ជកម្មស្វែងរកនៅក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១៨ ហើយក្រុមហ៊ុន Facebook កាន់កាប់ច្រើនជាងពាក់កណ្តាល នៃទីផ្សារផ្សាយពាណិជ្ជកម្ម។ ក្រុមហ៊ុនទាំងពីររកចំណូលបានជាង ៨ ពាន់លានអ៊ឺរ៉ូនៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១៨ ពីការផ្សព្វផ្សាយពាណិជ្ជកម្មលើផលិតផលរបស់ពួកគេ ឬលើសេវាកម្មផ្សេងៗ។
បើយោងតាម CMA ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Google ៩០ ភាគរយនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មនៅចក្រភពអង់គ្លេស ទទួលបានប្រាក់ចំណូលប្រមាណ ៦ ពាន់លានផោន ។ ប្រាក់ចំណូលពាក់កណ្តាលនៃការផ្សាយពាណិជ្ជកម្ម របស់ហ្វេសប៊ុកមានតម្លៃ ២ ពាន់លានផោនក្នុងឆ្នាំ ២០១៨ ៕ ដោយ៖លី ភីលីព