អាមេរិក៖Instagram បានធ្វើសង្គ្រាមរបស់ខ្លួនលើព័ត៌មានក្លែងក្លាយជាសកលដោយបានប្រកាសថា ខ្លួនបានសហការជាមួយអ្នកត្រួតពិនិត្យការពិតដើម្បីជួយបង្ហាញការបោកបញ្ឆោតនៅក្នុងរូបថត ឬវីដេអូដែលបានចែករម្លែកបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
រូបថត ឬវីដេអូដែលបានចែករម្លែកថា មិនពិតនឹងត្រូវបានលាក់ពីមុខងារស្វែងរករបស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមហើយត្រូវបានដាក់ស្លាកដោយផ្ទាល់ថា ជាព័ត៌មានមិនពិត។ បណ្តាញគ្រប់គ្រងដោយFacebook បានបើកដំណើរការកម្មវិធីត្រួតពិនិត្យការពិតនៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ ប៉ុន្តែពេលនេះនឹងត្រូវបានចែកចាយទូទាំងពិភពលោក។

លើសពីនេះទៀតFacebook និង Instagram នឹងប្រៀបធៀបកំណត់ត្រាដើម្បីដោះស្រាយព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមទាំង២។ លើសពីនេះទៀតវេទិកាចែករំលែករូបភាព និងវីដេអូបានប្រកាសថា ខ្លួននឹងពង្រីកបន្ថែមលើលក្ខណៈប្រឆាំងការសម្លុតធ្វើបាបដែលបានចាប់ផ្តើមនៅដើមឆ្នាំនេះ៕ដោយ៖លី ភីលីព
