សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នំា២០១៩ថា ចំពោះអ្នកឈរសម្លឹងម្នាក់នេះ គឺមានឈ្មោះ Alex (មិនមែនឈ្មោះពិតរបស់គាត់នោះទេ) ហាក់ដូចជាអ្នកបរិភោគ ដែលមានចំណង់ចំណូលចិត្ដនឹងអាហារតិចតួច និងញឹកញាប់ ប៉ុន្តែគាត់គ្មានជម្រើសនោះទេ ។
ការរស់នៅដោយគ្មានក្រពះ គាត់មិនដែលមានអារម្មណ៍ឃ្លាន ហើយត្រូវញ៉ាំនៅចន្លោះពេលសមស្រប ខណៈពេលជាមួយគ្នាត្រូវប្រុងប្រយ័ត្នមិនឱ្យលើសឡើយ ។ វិស្វករប្រឹក្សាយោបល់ដែលមានវ័យ៣៧ឆ្នាំរូបនេះបានវះកាត់ក្រពះរបស់គាត់ចេញកាលពីខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីការធ្វើតេស្តហ្សែនបង្ហាញថា គាត់មានការផ្លាស់ប្តូរហ្សែនដែលមានន័យថា មានឱកាសខ្ពស់ក្នុងការកើតជំងឺមហារីកតំណពូជ ។
លោក Alex មកពីចក្រភពអង់គ្លេស និងជាអ្នកស្នាក់នៅអចិន្ត្រៃយ៍នៅសិង្ហបុរី បានធ្វើតេស្តិ៍នៅមជ្ឈមណ្ឌលជំងឺមហារីកជាតិសិង្ហបុរី ហៅកាត់ថា (NCCS)ក្នុងឆ្នាំ២០១៤ ។
គ្រាមុននេះ គាត់បានរកឃើញថា គ្រួសាររបស់គាត់មានប្រវត្តិនៃការផ្លាស់ប្តូរហ្សែនដែលនាំឱ្យមានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ និងមហារីកក្រពះដែលជាប្រភេទមហារីកក្រពះ ។
លោក Alex បានឃើញឪពុកមារបស់គាត់បានស្លាប់ក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកក្រពះ ។ គាត់ក៏បានបាត់បង់ម្តាយមីងរបស់គាត់ដោយជំងឺមហារីកសុដន់ ផងដែរ ។
វាមិនមែនជាការប្រាកដថា គាត់នឹងកើតជំងឺមហារីកក្រពះនោះទេទោះបីជាគាត់ត្រូវបានប្រាប់ដោយគ្រូពេទ្យថាប្រសិនបើគាត់មានការផ្លាស់ប្តូរហ្សែនក៏ដោយ ក៏គាត់មានជំងឺ៨០ភាគរយដែរ ។
លោកបាននិយាយថា “នៅពេលលទ្ធផលនៃការធ្វើតេស្តបានបង្ហាញជាវិជ្ជមាន ខ្ញុំគ្រាន់តែជាប្រភេទនៃការបាត់បង់អ្វីមួយតែប៉ុណ្ណោះ ។ ខ្ញុំចង់និយាយថា ខ្ញុំដឹងថា រឿងហ្នឹងនឹងកើតឡើងមិនខាន” ជម្រើសគឺថា “ ការកាត់ទោសប្រហារជីវិត” ដូច្នេះការជ្រើសរើសយកការវះកាត់យកក្រពះចេញគឺជាការសម្រេចចិត្ត ដែលជាវិធី “ងាយបំផុត” ។
លោកបានប្រាប់ថា អាចនឹងនៅសល់ពេល៣ខែទៀតនឹងអាចប្រឈមមុខនឹងកើតជំងឺមហារីកជាក់ជាមិនខាន ៕