បច្ចេកវិទ្យា

អាមេរិក ត្រៀមគ្រប់យ៉ាងចំពោះការ បង្កហេតុពីកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ប្រធាននៃអគ្គសេនាធិការចំរុះ សហរដ្ឋអាមេរិកបានលើកឡើងថា សហរដ្ឋអាមេរិក បានត្រៀមសម្រាប់អ្វីក៏ដោយ នៅពេលនិយាយអំពីការ បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ពីប្រទេសកូរ៉េខាងជើង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោកឧត្តមសេនីយ៍ Mark Milley បានធ្វើអត្ថាធិប្បាយនៅក្នុង សន្និសីទសារព័ត៌មានមួយ នៅឯមន្ទីរបញ្ចកោណ នៅពេលភាពតានតឹងបានកើនឡើងជុំវិញ ការគំរាមកំហែងរបស់កូរ៉េខាងជើង ដើម្បីបន្តការសាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយលើកលែង តែសហរដ្ឋអាមេរិក ផ្ដល់នូវអ្វីៗមុនដំណាច់ឆ្នាំនេះ។

ដោយបដិសេធមិនពិភាក្សា អំពីភាពវៃឆ្លាតទាក់ទងនឹងសូចនាករ នៃការបាញ់បង្ហោះនាពេលឆាប់ៗនេះ ប្រមុខការពារជាតិអាមេរិករូបនេះ បានលើកឡើងថា “យើងបានត្រៀម សម្រាប់អ្វីក៏ដោយ” ៕

ដោយ៖ ឈូក បូរ៉ា

Most Popular

To Top