បច្ចេកវិទ្យា

នៅខែនេះ៖ ភូមិតូចមួយរបស់ ម៉ារ៉ុកក្លាយជាភូមិ ដែលមានថាមពល ព្រះអាទិត្យប្រើប្រាស់ ដំបូងគេបំផុត នៅអាហ្វ្រិក

ម៉ារ៉ុក ៖ភូមិ Id Mjahdi នៅម៉ារ៉ុក គឺជាភូមិ ដែលភ្ជាប់ប្រព័ន្ធអ៊ីនធើណេត ដោយ ប្រើបន្ទះសូឡាចំនួន៣២ ព្រមទំាងផ្គត់ផ្គង់ អគ្គិសនីដល់ ផ្ទះចំនួន២០ខ្នង ក៏ជាភូមិតូចមាន ប្រព័ន្ធអគ្គីសនីប្រើដើរដោយថាមពលព្រះអាទិត្យ ដំបូងបង្អស់ របស់ពិភពលោក នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ផ្ទាំងសូឡាចំនួន ៣២ ត្រូវបាន គេយកប្រើប្រាស់ ជាមួយអ៊ីនធើណេត និងភ្ជាប់ទៅនឹងប្រព័ន្ធបណ្តាញអគ្គិសនី ខ្នាតតូច ដែលផ្តល់អគ្គិសនីដល់ ប្រជាជន ប្រមាណ ៥០ នាក់នៃភូមិ Id Mjahdiដែលជាភូមិតូចមួយនៅជិត ទីក្រុងមាត់សមុទ្រ Essaouira។

គម្រោងនេះចំណាយត្រឹមតែ ១៨៨,០០០ ដុល្លារដើម្បីសាងសង់ និងបង្កើតថាមពល អគ្គីសនី ៨,៣២ គីឡូវ៉ាត់សម្រាប់ផ្ទះ ២០ របស់ភូមិ។ ថាមពលអតិបរិមាដែល ផលិតដោយបន្ទះសូឡាត្រូវបានរក្សាទុកនៅ ក្នុងប្រព័ន្ធអាគុយផ្ទុក ថាមពលអគ្គីសនីរហូតដល់ ៥ម៉ោងដែលអាចប្រើបានបន្ទាប់ពី ព្រះអាទិត្យលិច។

ជាផ្នែកមួយនៃគម្រោងនេះ រាល់ផ្ទះនៅក្នុងភូមិត្រូវបានគេផ្តល់ ឲ្យនូវទូទឹកកក អគ្គិសនី ម៉ាស៊ីនកម្តៅទឹក ទូរទស្សន៍ កម្ដៅ និងព្រីអគ្គិសនីដើម្បីសាកទូរស័ព្ទ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។ ថាមពលព្រះអាទិត្យ គឺជាការផ្តោត អារម្មណ៍ដ៏សំខាន់មួយ សម្រាប់រដ្ឋាភិបាលម៉ារ៉ុក ដោយសារតែព្រះអាទិត្យគឺជាប្រភព ធនធានច្រើន បំផុតរបស់ប្រទេស។

ម៉ារ៉ុកជាកន្លែងដែល មានកសិដ្ឋាន ថាមពលពន្លឺព្រះអាទិត្យធំជាងគេបំផុតនៅ លើពិភពលោក គឺជាកន្លែងដែលមានកន្លែង គ្របដណ្តប់លើវាលបាល់ទាត់ជាង ៣៥០០ កន្លែង។ រោងចក្រនេះសន្សំបរិមាណការបំភាយ កាបូនស្មើនឹង ៧៦០,០០០ តោនពីការបញ្ចេញ ជារៀងរាល់ឆ្នាំ និងបង្កើតថាមពលអគ្គីសនី គ្រប់គ្រាន់ដើម្បីផ្តល់ថាមពល ដល់ទីក្រុងមួយ ដែលមានទំហំប៉ុនក្រុងប្រាក ឬទីក្រុងពីរដែលមាន ទំហំប៉ុនម៉ារ៉ាក់៕ ដោយ៖លី ភីលីព

Most Popular

To Top