តូក្យូ: ក្រសួងយុតិ្តធម៌របស់ប្រទេស ជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូនេះបានប្រកាសកាត់ទោសបុរសជនជាតិចិន អាយុ៤០ឆ្នាំម្នាក់ដែល ត្រូវបានផ្តន្ទាទោសពី បទធ្វើឃាតគ្រួសារបួននាក់នា ពេលកន្លង ។
គួរចាប់អារម្មណ៍ បំផុតនោះគឺថាវា បានក្លាយទៅជាការកាត់ទោស ប្រហារជីវិតជនបរទេសដំបូងបង្អស់ របស់ប្រទេសនេះចាប់តាំងពីការបង្ហាញ ព័ត៌មានលម្អិតស្តីពីការកាត់ទោសដែលបានអនុវត្ត បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៧ មកម្ល៉េះ។
ប្រព័ន្ធផ្សព្វផ្សាយក៏បាន ធ្វើសេចក្តីរាយការណ៍ទៀតដែរថា បុរសម្នាក់ឈ្មោះថា Wei Wei បានប្រព្រឹត្តអំពើឃាតកម្មកាលពី ពាក់កណ្តាលឆ្នាំ ២០០៣ ជាមួយបក្ខពួក ២ នាក់ដែលជាជនជាតិចិនផងដែរ។
គួរឲ្យដឹងទៀតដែរថាជន ជាប់ចោទ២នាក់ទៀតនោះ បានភៀសខ្លួនទៅប្រទេសចិនហើយត្រូវបានចាប់ខ្លួននៅ ទីនោះរួចរាល់ផងដែរ។ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថាម្នាក់ត្រូវបានប្រហារជីវិតនៅក្នុង ប្រទេសចិនក្នុងឆ្នាំ២០០៥ និងម្នាក់ទៀតត្រូវបាន កាត់ទោសអស់មួយជីវិត៕ ប្រែសម្រួល:ស៊ុនលី