បច្ចេកវិទ្យា

កូរ៉េខាងត្បូង កំពុងតាមដានប្រព័ន្ធ ផ្សព្វផ្សាយកូរ៉េខាងជេីង ស្ដីពីការអភិវឌ្ឍ អវកាសពិភលោក

សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងឃ្លាំមើលយ៉ាងដិតដល់នូវរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង ស្តីពីសកម្មភាពអភិវឌ្ឍន៍ អវកាសដោយបណ្ដាប្រទេសក្រៅ ខណៈព្រួយបារម្ភថា កូរ៉េខាងជេីង អាចនឹងបន្ដធ្វេីតេស្ដមីស៊ីល ICBM ។

កាលពីថ្ងៃសុក្រកាសែត សំខាន់របស់កូរ៉េខាងជើង Rodong Sinmun បានយកអត្ថបទស្តីពីការបាញ់បង្ហោះផ្កាយរណបរបស់រុស្ស៊ី នៅដើមសប្តាហ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍មួយផ្សេងទៀតនិយាយអំពីកិច្ចប្រឹងប្រែង ដែលកំពុងបន្តសម្រាប់ការ អភិវឌ្ឍអវកាសពិភពលោក។

របាយការណ៍ទាំងនោះ បានលើកឡើងនូវការរំពឹងទុកថា កូរ៉េខាងជើង អាចនឹងត្រៀមសម្រាប់ការបាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ខណៈទីក្រុងព្យុងយ៉ាង បានគំរាមស្វែងរកមធ្យោបាយថ្មី ក្នុងការចរចានុយក្លេអ៊ែររបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top