អាមេរិក៖ របាយការណ៍ពី LetsGoDigital ដកស្រង់បទបង្ហាញរបស់ Credit Suisse បានឲ្យដឹងថាទូរស័ព្ទ iPhone បន្ទាប់ និងដំបូងបង្អស់របស់ក្រុមហ៊ុន Apple អាចនឹងមានអេក្រង់ពេញ និងគ្រោងនឹងចេញលក់ទូរស័ព្ទប្រភេទនេះ នៅឆ្នាំ ២០២០ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នោះមានន័យថា ផ្នែកខាងមុខទាំងមូល នៃឧបករណ៍អាចមានអេក្រង់ពេញ ហើយសន្មតថា ជាអេក្រង់ OLED វាក៏មានន័យថា Apple នឹងត្រូវបង្ខំចិត្តធ្វើការផ្លាស់ប្តូរសំខាន់ៗ មួយចំនួន ។ ក្នុងចំណោមការផ្លាស់ប្តូរសំខាន់ៗ LetsGoDigital នឹងត្រូវលុបចោល នូវកម្មវិធីស្គាល់មុខរបស់ Apple នាពេលបច្ចុប្បន្នគឺ Face ID ហើយជំនួសវាដោយបច្ចេកវិទ្យា បង្ហាញស្នាមម្រាមដៃ។
តាមរាយការណ៍ថា ឧបករណ៍ចាប់សញ្ញាមួយ នឹងត្រូវដាក់នៅក្រោមអេក្រង់ របស់ឧបករណ៍ហើយ នឹងអាចដោះសោរទូរស័ព្ទ បានដូចប៊ូតុង Reader/home នៅលើអេក្រង់ បច្ចុប្បន្នរបស់ Apple ដែរ ។ របាយការណ៍មុនៗរបស់ Bloomberg និងអ្នកវិភាគ លោក Ming Chi-Kuo បានព្យាករថា Apple នឹងបង្កប់អត្តសញ្ញាណប័ណ្ណ ស្នាមម្រាមដៃនៅក្រោមអេក្រង់នេះ គឺជាសំណូមពរ ដំបូងបង្អស់ថា ខ្លួនក៏នឹងលុបផ្នែករឹង Face ID ចេញក្នុងដំណើរការនេះដែរ។
បច្ចុប្បន្ននេះ Face ID របស់ Apple ត្រូវការស្នាមរន្ធមួយ នៅផ្នែកខាងលើនៃទូរស័ព្ទ ដែលការពារឧបករណ៍ មិនឲ្យពេញអេក្រង់។
ប្រសិនបើពាក្យចចាមអារាម អំពីម៉ាស៊ីនស្កេនក្រយៅដៃ ដែលបានបង្កប់ជាការពិត ក្រុមហ៊ុន Apple នឹងព្យាយាមចៀសវាងកំហុសឆ្គង នៃបច្ចេកវិទ្យាស្រដៀងគ្នា ដែលបានដាក់ចេញដោយក្រុមហ៊ុន Samsung នៅឆ្នាំនេះ៕ ដោយ៖លី ភីលីព