បច្ចេកវិទ្យា

វីដេអូ នៅកន្លែង សម្លាប់ មេយោធាជាន់ខ្ពស់ អ៊ីរ៉ង់ Qasem Soleimani ត្រូវបានគេ បង្ហោះនៅ លើអ៊ីនធឺណិត

បរទេស៖ មេបញ្ជាការកងកំលាំង ពិសេស Quds នៃកងកម្លាំងឆ្មាំ បដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) គឺលោក Soleimani ត្រូវបាន គេធ្វើឃាត បន្ទាប់ពីសហរដ្ឋអាមេរិក បានអះអាងថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ជាអ្នកនៅពី ក្រោយការវាយប្រហារទៅ លើស្ថានទូតអាមេរិកប្រចាំនៅ បាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី ៣១ ខែធ្នូ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ខ្សែវីដេអូដែលពិពណ៌នាអំពីទីតាំងធ្វើឃាតទៅលើឧត្តមសេនីយ៍ឯកអ៊ីរ៉ង់ Qasem Soleimani ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Twitter ។

រូបភាពបង្ហាញពីអណ្តាតភ្លើង ដែលឆេះចេញពី រថយន្ដបន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អាមេរិក ដែលបានសម្លាប់ មេបញ្ជាការកង កម្លាំងពិសេស Quds របស់អ៊ីរ៉ង់ និងមន្ដ្រីជាច្រើននាក់មកពីកងកំលាំងចលនា ប្រជាប្រិយអ៊ីរ៉ាក់ ជិតអាកាសយានដ្ឋាន អន្តរជាតិបាកដាដ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top