ចិន៖ យោងតាមរបាយការណ៍ចេញផ្សាយ ដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន China Resources (Holdings) បានឈរនៅលើគេក្នុងបញ្ជីវាស់វែងក្រុមហ៊ុនចិន ដោយការទទួលខុសត្រូវផ្នែកសង្គម បន្ទាប់មកក្រុមហ៊ុន China Samsung, China Huadian Corporation, ក្រុមហ៊ុន Hyundai Motor Group (ចិន) និងក្រុមហ៊ុន Sinopec Group យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
របាយការណ៍នេះ បានវាយតម្លៃសហគ្រាសចិន លើការអនុវត្តការងាររបស់ពួកគេក្នុងការគ្រប់គ្រង CSR និងកម្រិតនៃការបញ្ចេញព័ត៌មាន។ ក្រុមហ៊ុនថាមពលអគ្គីសនី ធនាគារ និងឧស្សាហកម្មឧបករណ៍ពិសេសទទួលបានពិន្ទុខ្ពស់នៅក្នុង CSR ខណៈឧស្សាហកម្មគីមី ប្រើប្រាស់ប្រចាំថ្ងៃស្ថិតក្នុងកម្រិតទាបបំផុត សម្រាប់រយៈពេល ២ ឆ្នាំជាប់គ្នា៕
ដោយ៖លី ភីលីព