ចិន៖ បើយោងតាមទិន្នន័យពី Statistaផ្សាយថា ជាមួយអ្នកប្រើប្រាស់សកម្មចំនួន ២,៤១ ពាន់លាននាក់នាពេលបច្ចុប្បន្ន Facebook គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានប្រជាប្រិយបំផុតនៅលើពិភពលោក បន្ទាប់មក YouTube ដោយមានអ្នកប្រើប្រាស់ចំនួន ២ ពាន់លាននាក់យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
ចំណែកWeChat ដណ្តើមបានចំណាត់ថ្នាក់ទី៥ ដោយចំនួនប្រជាជនដែលប្រើប្រាស់ បណ្តាញសង្គមចិននេះឈានដល់ ១,១៣ ពាន់លានគិតត្រឹមខែតុលា ឆ្នាំ ២០១៩ ។ ចំពោះTikTok ត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថា Douyin ជាប់ចំណាត់ថ្នាក់ទី ៩ ។
Douyin ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ ដោយក្រុមហ៊ុនបច្ចេកវិទ្យា អ៊ីនធើណេតរបស់ចិន ហើយវាបានឈានដល់អ្នកប្រើប្រាស់កន្លះពាន់លាននាក់រួចហើយ៕
ដោយ៖លី ភីលីព


