អាមេរិក៖ កាមេរ៉ាសុវត្ថិភាព ដែលផលិតដោយ ក្រុមហ៊ុនបច្ចេកវិទ្យាចិន ឈ្មោះ Xiaomi កំពុងត្រូវបានបិទ ជាផ្លូវការហើយ ដោយក្រុមហ៊ុន Google របស់សហរដ្ឋអាមេរិក បន្ទាប់ពីមានភ័ស្តុតាង នៃកំហុសសុវត្ថិភាពធ្ងន់ធ្ងរនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
បើយោងតាមប្រព័ន្ធ ប្រតិបត្តិការ Android Police បាននិយាថា ក្រុមហ៊ុន Google បានដកហូតសមត្ថភាព របស់ក្រុមហ៊ុន Xiaomi ក្នុងការរួមបញ្ចូល ជាមួយកម្មវិធីដើម របស់ខ្លួន “Home app” ឬ Google Assistant បន្ទាប់ពីឧបករណ៍មួយចំនួន បានចាប់ផ្តើមស្ទ្រីមចំណីវីដេអូ ពីអាថ៌កំបាំងពីកាមេរ៉ារបស់មនុស្សចម្លែក។
ការសម្រេចចិត្តនេះ ធ្វើឡើងតែមួយថ្ងៃ បន្ទាប់ពីអ្នកប្រើប្រាស់ Reddit ម្នាក់បានបង្ហាញពីកំហុស ដែលទាក់ទងនឹងវីដេអូ ។ អ្នកប្រើប្រាស់ដែលមានឈ្មោះថា Dio-V បានរកឃើញថា នៅពេលប៉ុនប៉ងមើលកាំមេរ៉ាសុវត្ថិភាព នៅលើ Nest Hub និងបណ្តាញផ្សាយពាណិជ្ជកម្ម តាមផ្ទះឆ្លាតវៃរបស់ Google ឧបករណ៍នេះ ទាញរូបភាពពីកាមេរ៉ាសុវត្ថិភាពផ្សេងៗ ដែលមិនមែនជារបស់ផ្ទាំងរូបភាព ។
រូបភាពខ្លះពណ៌នាពីវីដេអូ នៅក្នុងផ្ទះនៃបន្ទប់ទទេ ឬក្នុងករណីខ្លះវីដេអូ នៅតែមានទារកកំពុងដេក ។ ម្ចាស់កាមេរ៉ាកំពុងប្រើកាមេរ៉ា Xiaomi Mijia ដោយប្រើកម្មវិធីបង្កប់ ជំនាន់ ៣.៥.១_០០.៦៦ ។ វាមិនច្បាស់ថា តើអ្វីដែលបណ្តាលឲ្យបញ្ហានេះ កើតឡើងពិតប្រាកដនោះទេ ប៉ុន្តែបើយោងតាមគេហទំព័រ 9to5Macថា ក្រុមហ៊ុន Google បានទាក់ទងទៅក្រុមហ៊ុន Xiaomi ក្នុងការប៉ុនប៉ងដោះស្រាយបញ្ហានេះ៕ ដោយ៖លី ភីលីព