LAS VEGAS៖ក្រុមហ៊ុនផលិតរថយន្ត របស់កូរ៉េខាងត្បូង Hyundai បានប្រកាសថា ខ្លួននឹងផលិតរថយន្តហោះសម្រាប់ បណ្តាញផ្លូវអាកាសរបស់ រថយន្តតាក់ស៊ីខ្យល់ Uber ដែលគ្រោង នឹងដាក់ពង្រាយនៅឆ្នាំ២០២៣ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងផលិតយានយន្តដឹកអ្នកដំណើរ និងចុះចតដោយបញ្ឈរចំនួន៤ នៅតាមជញ្ជីងរថយន្តដោយមិនផ្តល់ ព័ត៌មានលម្អិតទេ។ កិច្ចព្រមព្រៀងបានប្រកាស នៅក្នុងពិព័រណ៍គ្រឿងអេឡិចត្រូនិក នៅ LAS VEGAS អាចជួយ Uber ដែលកំពុងធ្វើការជា មួយក្រុមហ៊ុន ផលិតយន្តហោះដទៃទៀត ដើម្បីសម្រេចគោលដៅ របស់ខ្លួន ក្នុងការដាក់ ពង្រាយសេវាកម្មតាក់ស៊ីខ្យល់ នៅក្នុងទីក្រុងមួយចំនួន តូចនៅឆ្នាំ ២០២៣ ។
លោក Jaiwon Shin ប្រធានផ្នែក ចល័តនៃទីក្រុង Hyundai បានមានប្រសាសន៍ ថា លោករំពឹងថាការផលិត ខ្នាតធំនឹងរក្សាតម្លៃសមរម្យសម្រាប់ប្រព័ន្ធអាកាស។ Shin បានប្រាប់សន្និសីទសារព័ត៌មាន នៅឯពិព័រណ៍ CES ថា “យើងដឹងពីរបៀបផលិត រថយន្តដែលមានគុណភាពខ្ពស់” ។
លោកបានបន្តថា លោករំពឹងថាភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យតាក់ស៊ីផ្លូវអាកាសរយៈចម្ងាយខ្លីមាន តម្លៃសមរម្យសម្រាប់ មនុស្សគ្រប់គ្នា។ លោក Eric Allison ប្រធានក្រុមហ៊ុន Uber Elevate បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES ជាមួយក្រុមហ៊ុន Hyundai ដើម្បីពិភាក្សាអំពីភាពជាដៃគូ។
លោក Allison បានបន្តថា តាមរយៈការដឹកជញ្ជូនចេញពី ក្រឡាចត្រង្គវិមាត្រ២នៅលើដី ហើយផ្លាស់វាចូល ទៅក្នុងមេឃយើងអាចផ្តល់ ការសន្សំពេលវេលាដ៏សំខាន់ ដល់អ្នកជិះរបស់យើង ដោយសារតែជម្រើស នៃការដឹកជញ្ជូនផ្អែកលើកម្មវិធី ផ្សេងទៀត “មានតែ Uber ទេ ដែលអាចភ្ជាប់ អ្នកជិះពីឡាន ថភ្លើង និងសូម្បីតែកង់ទៅនឹង យន្តហោះ។
Uber បានប្រកាសថា ខ្លួនបានជ្រើសរើសទីក្រុង Melbourne ដើម្បីចូលរួមទីក្រុង Dallas និង Los Angeles ក្នុងការក្លាយជាទីក្រុងដំបូងគេ ដែលផ្តល់ជូននូវជើងហោះហើរ Uber Air ដោយមានគោលដៅ ចាប់ផ្តើមជើងហោះហើរ នៅឆ្នាំ ២០២០ និងប្រតិបត្តិការ ពាណិជ្ជកម្ម នៅឆ្នាំ ២០២៣ ៕ ដោយ៖លី ភីលីព