បច្ចេកវិទ្យា

កិច្ចចរចាចំណាយ យោធារវាងកូរ៉េ ខាងត្បូង-អាមេរិក កំពុងឈរលេីផ្លូវបំបែក ឬយ៉ាងណា?

សេអ៊ូល៖ មន្ដ្រីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃពុធនេះថា កិច្ចពិភាក្សាចែករំលែកតម្លៃការពារជាតិរវាង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ស្ថិតនៅលើផ្លូវបំបែកមួយនៃការជាប់គាំង ឬការសម្របសម្រួល ដ៏សំខាន់មួយនៅមុនកិច្ចចរចា បន្ទាប់របស់ភាគីទាំងពីរនៅដើមសប្តាហ៍ក្រោយ។

សុន្ទរកថារបស់លោកបានធ្វើឡើងមួយ ថ្ងៃបន្ទាប់ពីឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូងលោក Harry Harris បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ តាមប្រព័ន្ធផ្សព្វផ្សាយថា ការចរចាអំពីថាតើទីក្រុងសេអ៊ូល គួរចំណាយប៉ុន្មាន សម្រាប់ការថែរក្សាកងទ័ពអាមេរិក ដែលមានកម្លាំង ២៨.៥០០ នាក់កំពុងធ្វើដំណើរឆ្ពោះទៅដំណាក់កាលចុងក្រោយរបស់ខ្លួន ។

មន្ត្រីរូបនេះបានបន្ថែមថាឥឡូវ នេះវាហាក់ដូចជាត្រឹមត្រូវក្នុងការ និយាយថា ភាគីទាំងពីរ គឺស្ថិតនៅផ្លូវបំបែក ដែលអាចកំណត់ថាតើការចរចា នឹងធ្លាក់ចូលទៅក្នុងភាពជាប់គាំង ឬឈានដល់ការអូសបន្លាយពេលមួយ ឬក៏ថាតើកិច្ចពិភាក្សានឹងនាំឱ្យមានឱកាស ដើម្បីបង្រួមភាពខុសគ្នាយ៉ាងខ្លាំងវិញនោះ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top