បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែល បង្ហាញសកម្មភាពរថយន្ត បើកបរដោយខ្លួនឯង ធ្វើដំណើរតាមដងផ្លូវ នៅក្រុងយេរូសាឡិម

ក្រុងយេរូសាឡិម៖ ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែល ផ្តោតសំខាន់ទៅលើប្រព័ន្ធ បើកបរស្វ័យយ័ត បានចែករម្លែកវីដេអូថ្មីគួរឲ្យចាប់អារម្មណ៍មួយ នៃយានយន្តរបស់ខ្លួន ដែលធ្វើដំណើរតាមដងផ្លូវចង្អៀត ក្នុងក្រុងយេរូសាឡិម របស់ប្រទេសខ្លួនបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

រថយន្ត Ford ដែលគេហៅថា រថយន្ដបើកបរដោយស្វ័យភាព ត្រូវបានបង្ហាញនូវឧបសគ្គដ៏អស្ចារ្យ រួមបញ្ចូលទាំង “រង្វង់មូល, វេនដោយមិនបានការពារ ផ្លូវតូចចង្អៀត ការធ្វើដំណើរផ្លូវតូវ អ្នកថ្មើរជើងច្រើននិងអ្វីដែលអ្នកអាចគិតបានច្រើន។ រថយន្តនេះត្រូវបានបង្កើតឡើងដោយ Mobileye ជាការទិញយកក្រុមហ៊ុន Intel នាពេលថ្មីៗ នេះដែលអភិវឌ្ឍឧបករណ៍ចល័ត និងកម្មវិធីយ៉ាងទូលំទូលាយ សម្រាប់យានយន្ត។

វាមិនដូចរថយន្តបើកបរដោយខ្លួនឯង ដទៃទៀតទេ Mobileye មិនប្រើឧបករណ៍ចាប់សញ្ញា LIDAR ឬ RADAR ទេ ហើយផ្ទុយទៅវិញបង្កើតផែនទី ដែលមានរាង៣ជ្រុងព័ទ្ធជុំវិញ ដោយប្រើម៉ាស៊ីនថតវីដេអូ ចំនួន ១២ ផ្សេងគ្នានៅលើតួរថយន្ត ។

យោងតាមរបាយការណ៍របស់ The Vergeថា ព័ត៌មានរបស់ម៉ាស៊ីនថត ត្រូវបានវិភាគដោយសូហ្វវែរ ដែលដំណើរការលើបន្ទះឈីប EyeQ 5 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។ បន្ទះឈីបនេះបង្ហាញពីការក្លែងធ្វើជាលក្ខណៈ 3D នៃបរិស្ថាននៅលើអេក្រង់តាប្លូដោយអនុញ្ញាត ឲ្យអ្នកដំណើរមើលឃើញតាមកុំព្យូទ័រ ។ដំណើរបង្ហាញរថយន្តងាយនឹងឆ្លងកាត់ឧបសគ្គដែលមិននឹកស្មានដល់ និងព្រឹត្តិការណ៍ចរាចរណ៍ជាច្រើន។

គំនួសពណ៌មួយចំនួនរួមមាន ការជៀសវាងឡានចត ដែលបានទាញចូលដោយមិននឹកស្មាន ដល់នៅក្នុងចរាចរណ៍ និងតំបន់សំណង់ដែលចរាចរណ៍ ពីរផ្លូវត្រូវបានបង្ខំឲ្យបត់ឆ្លងកាត់ផ្លូវចង្អៀត៕ ដោយ៖លី ភីលីព

Most Popular

To Top