បើយោងតាមបញ្ជី ដែលចេញផ្សាយ ដោយវិទ្យាស្ថាន ស្រាវជ្រាវហុននៅខែធ្នូថា ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei បានឈរនៅលើគេក្នុងបញ្ជីជាម៉ាក ដែលមានតម្លៃបំផុតរបស់ចិន សម្រាប់ផលិតផលឌីជីថល នៅឆ្នាំ ២០១៩ ដោយតម្លៃយីហោ របស់វាកើនឡើង ១៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ១២៥ ពាន់លានយន់ (១៧,៨ ពាន់លានដុល្លារ) ។
ចំណែកក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi និង ស្មាតហ្វូន Honor ទទួលបានចំណាត់ថ្នាក់លេខ ២ និងលេខ ៣ រៀងៗខ្លួន។
យីហោចំនួន៦ក្នុងចំណោមយីហោ ដែលបានចុះបញ្ជីមានទីស្នាក់ការកណ្តាល របស់ពួកគេនៅខេត្តក្វាងទុងប្រទេសចិន ដោយទីក្រុងហ្សេនជិនកាន់កាប់ម៉ាកចំនួន៤ ៕ ដោយ៖លី ភីលីព