ជប៉ុន៖ ក្រុមហ៊ុនជប៉ុនបង្ហាញស្មាតហ្វូន បាននិយាយថា ស្មាតហ្វូន Alcatel 3L ប្រើប្រាស់ប្រព័ន្ធ AI ននិងបច្ចេកវិទ្យាស្រដៀងគ្នា ដែលរកឃើញនៅក្នុងស្មាតហ្វូន ឈានមុខគេរបស់ក្រុមហ៊ុន Apple ប៉ុន្តែវាមានតម្លៃទាបជាងរហូត ដល់ ១ ភាគ៦នៃតម្លៃ iPhone 11បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ស្មាតហ្វូននេះត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន TCL ដាក់បង្ហាញខ្លួននៅពិព័រណ៍ CES នៅឡាសវេហ្គាស ជាមួយនឹងតម្លៃ ១៥៥ ដុល្លារ និងរួមបញ្ចូលទាំងការតំឡើង កាមេរ៉ាក្រោយ៣ ថែមទាំងមានបំពាក់ដោយ AI ។ ប្រព័ន្ធនេះរួមបញ្ចូលទាំងឧបករណ៏ទំហំ ៤៨ មេហ្គាភិចស៊ែល ១២ មេហ្គាភីកសែល និង ៥ មេហ្គាភិចស៊ែល សម្រាប់ថតរូបធំទូលាយ។
រាយការណ៍ CNET ថា ទូរស័ព្ទ Alcatel 3L នឹងត្រូវបានដាក់លក់នៅក្នុងទីផ្សារ ដែលត្រូវបានជ្រើសរើស នៅទូទាំងទ្វីបអឺរ៉ុប អាស៊ី អាហ្វ្រិក និងមជ្ឈឹមបូព៌ា នៅដើមឆ្នាំនេះ ។ Alcatel Mobile ពន្យល់នៅលើគេហទំព័ររបស់ខ្លួនថា ការថតនឹងធ្វើឲ្យរូបភាព មានគុណភាពខ្ពស់ ទោះបីស្ថិតក្នុងស្ថានភាពពន្លឺទាប ក៏ដោយកាមេរ៉ាទំហំ ៤៨ មេហ្គាភិចស៊ែលភ្ជាប់ជាមួយ ភីកសែលធំ ៤ អ៊ីញ ១ និងជម្រៅធំ ។
ការថតយកពត៌មានលម្អិតល្អបំផុត ជាមួយកាមេរ៉ាម៉ាក 2MP និងធ្វើឲ្យពន្លករូបថត មិនមានការលំបាកជាមួយ នឹងការរកឃើញរូបភាពរបស់ AI អាចកែតម្រូវការកំណត់ សម្រាប់ការថតបានល្អបំផុត ក្នុងសេណារីយ៉ូចំនួន ២២ ផ្សេងៗគ្នា ៕ ដោយ៖លី ភីលីព