Las Vegas ៖ឡានក្រុងស្វ័យភាព ដែលដាក់បង្ហាញ នៅពិព័រណ៍ CES ក្នុងទីក្រុង Las Vegas ដោយក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាល្លឺម៉ង់ Bosch ផ្តល់នូវការក្រឡេក មើលអនាគត នៃការដឹកជញ្ជូនក្នុងទីក្រុង ដើម្បីកាត់បន្ថយ ការស្ទុះចរាចរណ៍ ក្នុងក្រុងនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
រថយន្តអគ្គិសនីទូលាយគឺជា គំនិតមួយដែលមានអេក្រង់ អន្តរកម្មសម្រាប់ អ្នកដំណើរគ្រប់រូប ក៏ដូចជា ប្រព័ន្ធកាមេរ៉ាបច្ចេកវិទ្យាខ្ពស់ត្រូវបាន ប្រើដើម្បីធានាថា គ្មានរបស់ណាត្រូវ បានគេបំភ្លេចចោល ហើយធានាថា មិនមានស្ករកៅស៊ូត្រូវ បានទុកចោលនៅ នឹងកន្លែងអង្គុយឡើយ។
អ្នកដំណើរនឹងឡើងចូល និងចេញពីយានយន្ត ដោយប្រើប្រព័ន្ធចូលដោយគ្មានកូនសោផ្ទាល់ខ្លួន របស់ក្រុមហ៊ុន Bosch ។ វាបង្កើតជាផ្នែកមួយ នៃគំនិតផ្តួចផ្តើម អ៊ីនធើណេត កំពុងរីកចម្រើន និងបង្ហាញឧបករណ៍ចាប់សញ្ញា និងផ្នែករឹងឈាន មុខគេរបស់ទីផ្សារ។
រថយន្ត Sony Vision S ត្រូវបានដាក់បង្ហាញ នៅក្នុងពិព័រណ៍ CES ឆ្នាំនេះគឺជា គំនិតស្រដៀងគ្នាមួយ ដែលក្រុមហ៊ុន Sony ព្យាយាមធ្វើឲ្យមានភាពទាក់ទាញ នៅក្នុងទីផ្សារ រថយន្តស្វយ័ត ដោយបង្កើត ផ្នែករឹងដោយខ្លួនឯង៕ ដោយ៖លី ភីលីព




