អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហាញថា អតិថិជនដែលបានតភ្ជាប់ ទៅនឹងសេវាកម្មអ៊ីនធើណេតមានតម្លៃថោក របស់លោកនឹង ត្រូវការអង់តែនមួយ ដោយមើលទៅដូចជា “ UFO មូលនៅលើឈើ” ដើម្បីភ្ជាប់ទៅនឹងផ្កាយរណបនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
មហាសេដ្ឋីរូបនេះ បានសរសេរទៀតថា ស្ថានីយដែលប្រើដើម្បីភ្ជាប់ទៅនឹងរថភ្លើង របស់ផ្កាយរណប នឹងមើលទៅដូចជា “ រាងសំប៉ែតជុំដូចUFO នៅលើដើមឈើមួយ” ។លោក Musk ក៏បានចែករម្លែកការណែនាំ ដ៏សាមញ្ញមួយចំនួន អំពីរបៀបប្រើ ‘ស្ថានីយអ្នកប្រើប្រាស់’ ហើយអ្នកគ្រាន់តែ ដោតឧបករណ៍ នៅក្នុងរន្ធហើយចង្អុលទៅលើមេឃ។
ផ្កាយរណបរបស់ SpaceX ត្រូវបានរចនាឡើង ដើម្បីផ្តល់សេវាអ៊ីនធើណេតល្បឿនលឿន តម្លៃថោក ពីគន្លងផែនដីទាប ហើយក្រុមហ៊ុនគ្រោងនឹងបញ្ចេញ ផ្កាយរណបរាប់រយ ឬរាប់ពាន់គ្រាប់ទៅក្នុងគន្លងតារាវិថី នៅឆ្នាំក្រោយ។
យោងតាមសារព័ត៌មាន TELSARATI បានឲ្យដឹងថា Starlink ត្រូវបានគេនិយាយថា ធ្វើការស្រដៀងនឹងទូរទស្សន៍ ផ្កាយរណបដែលអតិថិជន ត្រូវការអង់តែន រាងកាយ ដើម្បីទទួលបានសេវាកម្មនេះ។ ស្ថានីយអ្នកប្រើ Starlink នឹងត្រូវការចង្អុល ទៅលើមេឃប៉ុន្តែទីតាំងរបស់ពួកគេ នឹងត្រូវការផ្លាស់ប្តូរ ព្រោះផ្កាយរណប មានចលនាជានិច្ច៕ ដោយ៖លី ភីលីព