អាមេរិក៖ ក្រុមហ៊ុន Mozilla ត្រូវបានបង្ខំចិត្តធ្វើការជួសជុលកម្មវិធីរុករក Firefox របស់ខ្លួនយ៉ាងប្រញាប់ បន្ទាប់ពីក្រុមហ៊ុនត្រូវបានគេបង្ហាញឲ្យដឹងថា មានភាពងាយរងគ្រោះដ៏សំខាន់មួយ ដែលក្រុមពួក Hacker បានកំណត់គោលដៅអ្នកប្រើប្រាស់នេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ទីភ្នាក់ងារសន្តិសុខ Cyber និងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ (CISA) បានបង្ហាញពីភាពងាយរងគ្រោះ ដែលអាចអនុញ្ញាតឱ្យឧក្រិដ្ឋជនដណ្តើមបានការត្រួតពិនិត្យ សរុបនៃកម្មវិធីរុករក។ ក្រុមហ៊ុន Mozilla បាននិយាយថា ខ្លួនបានរកឃើញភស្តុតាងដែលថា ពួក Hacker កំពុងតែកេងចំណេញយ៉ាងខ្លាំង នូវភាពងាយរងគ្រោះនៅក្នុង“ ការវាយប្រហារគោលដៅ” ប្រឆាំងនឹងអ្នកប្រើប្រាស់។
Mozilla មានមោទនភាពចំពោះពិធីសារសុវត្ថិភាពតឹងរ៉ឹង ហើយបានចាប់ផ្តើមធ្វើបច្ចុប្បន្នភាពស្វ័យប្រវត្តិ ជាមួយនឹងបំណះសម្រាប់ភាពងាយរងគ្រោះ។ អ្នកប្រើប្រាស់ត្រូវបានជំរុញឲ្យ ធ្វើបច្ចុប្បន្នភាពកម្មវិធីរុករកដោយដៃដើម្បីធានាថា ពួកគេត្រូវបានការពារពេញលេញពីការវាយប្រហារណាមួយ៕
ដោយ៖លី ភីលីព