ចិន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ថា ប្រទេសចិន បានបញ្ចប់ទាំងស្រុង នូវការស្ថាបនាកែវយឺត ដ៏ធំបំផុតរបស់ពិភពលោក ហើយបានដាក់ឲ្យដំណើរការ ជាផ្លូវការកាលថ្ងៃសៅរ៍ ។ ការដាក់ដំណើរការនេះ បន្ទាប់ពីបានស្ថាបនាឡើង ដោយប្រើពេលអស់៣ឆ្នាំ ។

កែវយឺត នឹងបើកឲ្យដំណើរការ ជាធម្មតាដល់ភពផែនដី នៅជុំវិញពិភពលោក ដែលជាឧបករណ៍ផ្តល់ថាមពលដ៏អស្ចារ្យ និងប្រើប្រាស់បាននៅទូទាំងចក្កវាឡ ។

រាល់បច្ចេកទេសទាំងឡាយ ចង្អុលអំពីកែវយឺតដែលអាចសម្រេចបាន ឬប្រើសម្រាប់កម្រិតតាមផែនការ និងបង្ហាញនូវការអភិវឌ្ឍលំដាប់ពិភពលោក និងកំណែទម្រង់នានា ។

ជាមួយនឹងការចំណាយប្រាក់ជិត ១,២ ពាន់លានយ័ន ស្មើនឹងប្រមាណ ១៧០ លានដុល្លារ ។ កែវយឺតដ៏ធំអស្ចារ្យនេះ បានបញ្ចប់គម្រោងទាំងស្រុង នៅក្នុងខែកញ្ញា ឆ្នាំ ២០១៦ ដែលវាជាគម្រោងជាង ២០ ឆ្នាំមកហើយ តាមការស្នើឡើង ដោយក្រុមអ្នកអវកាសចិន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
