សេអ៊ូល៖ ប្រធានអ្នកចរចា របស់ក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានធ្វើឱ្យមានវឌ្ឍនភាពមួយ កម្រិតនៅក្នុងការចរចា របស់ប្រទេសទាំងពីរ សម្រាប់ការកំណត់ចំណែក របស់ក្រុងសេអ៊ូល ចំពោះការចំណាយសម្រាប់ការឈរជើងកងទ័ព អាមេរិកនៅទីនេះ។
លោក Jeong Eun-Bo បានធ្វើការកត់សម្គាល់នៅពេល ដែលលោកចាកចេញ ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើកិច្ចពិភាក្សាមួយផ្សេងទៀត ជាមួយសមភាគីសហរដ្ឋអាមេរិក លោក James DeHart ដែលគ្រោងនឹង ដំណើរការនៅថ្ងៃពុធ។
លោកបានប្រាប់ក្រុមអ្នក យកព័ត៌មាននៅអាកាសយានដ្ឋាន អន្តរជាតិអ៊ិនឈុនភាគខាងលិចទីក្រុងសេអ៊ូលថា“ យើងវាយតម្លៃថាវឌ្ឍនភាពត្រូវបានធ្វើឡើងក្នុងកម្រិតណាមួយហើយយើងបានពង្រីកការយល់ដឹងរបស់យើងតាមរយៈការចរចាជាច្រើនដែលយើងមានកន្លងមក”៕ ដោយ ឈូក បូរ៉ា