ចិន៖ Sina Finance បានរាយការណ៍ថា ក្រុមហ៊ុនចិននឹងដើរតួនាទីនាំមុខគេ នៅក្នុងបច្ចេកវិទ្យា 5G ក្នុងរយៈពេលវែង ទោះបីជាមានការរឹតត្បិត និងការប្រកួតប្រជែងខ្លាំងក្លា ក៏ដោយពីប្រទេស មហាអំណាចសហរដ្ឋអាមេរិក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
ក្រុមហ៊ុន Huawei បានទប់ទល់ នឹងការវាយប្រហារដំបូង ហើយទីបំផុតនឹងដោះស្រាយបញ្ហាប្រឈម បណ្តាលមកពីការហាមឃាត់ ខាងបច្ចេកវិទ្យា ដោយសហរដ្ឋអាមេរិក ដែលជាភាពមិនប្រាកដ ប្រជាដ៏ធំបំផុតនៅក្នុងទីផ្សារទូរគមនាគមន៍ក្នុងឆ្នាំ ២០១៩ ។
ក្រុមហ៊ុនទូរគមនាគមន៍ហ្វាំងឡង់ Nokia បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្ម 5G ចំនួន៦៣នៅទូទាំងពិភពលោក នៅលើគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃទី ៩ ខែមករា បង្ហាញថា កិច្ចព្រមព្រៀងទាំងនេះ មិនរាប់បញ្ចូលកិច្ចព្រមព្រៀង ៥G ប្រភេទផ្សេងទៀតដូចជាការសាកល្បង បណ្តាញដែលបានបង់សាកល្បង ។
រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានចុះហត្ថលេខារួចហើយ កិច្ចព្រមព្រៀងពាណិជ្ជកម្ម 60 5G ជាមួយប្រតិបត្តិករឈានមុខគេ លើសកលលោក ហើយបានបញ្ជូន 400,000 5G Massive MIMO AAU នៅទូទាំងពិភពលោក នៅពាក់កណ្តាលខែតុលាឆ្នាំមុន ។ ក្រុមហ៊ុន Huawei បាននឹងកំពុងផ្តល់ការគាំទ្រ ក្នុងការបង្កើតបណ្តាញពាណិជ្ជកម្ម 35 5G គិតត្រឹមខែធ្នូ។
យោងតាមស្ថិតិចេញផ្សាយកាលពីខែវិច្ឆិកាបានឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍ចិនមួយផ្សេងទៀត គឺក្រុមហ៊ុន ZTE បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម 35 5G ។ ក្រុមហ៊ុនស៊ុយអ៊ែត Ericsson បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងចំនួន 78 5G ទូទាំងពិភពលោកនិងបានផ្តល់ឧបករណ៍ សម្រាប់បណ្តាញពាណិជ្ជកម្ម 5G ចំនួន ២៤ ប្រតិបត្តិការជាផ្លូវការនៅត្រឹមខែធ្នូ៕ ដោយ៖លី ភីលីព